បញ្ហាធំដែលកើតឡើងកំឡុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺCOVID 19 គឺថាអ្នកវិទ្យាសាស្រ្ត និងគ្រូពេទ្យផ្សេង មិនទាន់បានយល់ច្បាស់នៅឡើយពីប្រភព និងអត្តចរិត របស់វីរុសប្រភេទថ្មីនេះ។
ប៉ុន្តែយោងទៅតាមលោកRoger Paredes ប្រធានផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យGermans Trias ក្បែរទីក្រុង Barcelonaបានបញ្ជាក់ពីដំណាក់កាលទាំងបីនៃរោគសញ្ញាCovid 19 ៖
1.ដំណាក់កាលវីរុស៖ វីរុសបានបង្កើនចំនួនខ្លួនយ៉ាងច្រើនក្នុងប្រពន្ធ័ដង្ហើម។ រោគសញ្ញាស្រដៀងទៅនឹងផ្តាសាយដែរ។ ដំណាក់កាលនេះមានរហូត៨០% នៃជំងឺនេះទាំងអស់។
2.ដំណាក់កាលសួត៖ ២០% នៃអ្នកជំងឺអាចកើតជំងឺរលាកសួត
3.ដំណាក់កាលធ្ងន់ធ្ងរ៖ ១០%នៃអ្នកជំងឺCovid19 កើតលក្ខណះម្យ៉ាងហៅថា “ព្យុះcytokine” (Cytokine storm) ដែលវាបានវាយលុកទៅសរីរះសំខាន់ៗរបស់យើង ដែលធ្វើអោយធ្ងន់ធ្ងរ និង ស្លាប់។ ដំណាក់កាលនេះចំនួនvirus មិនសូវច្រើនប៉ុន្មានទេ។
អ្វីទៅជាCytokine Storm?
វាជាការឆ្លើយតបយ៉ាងគំហុគរបស់ប្រពន្ធ័ការពាររាងកាយរបស់យើងទៅកាន់វីរុស ដែលចុងក្រោយវាបានធ្វើការវាយលុកទៅកាន់សរីរះសំខាន់ៗរបស់យើងដូចជាបេះដូង តំរងនោមជាដើម ដែលជាមូលហេតុធ្វើអោយអ្នកជំងឺ Covid19 ស្លាប់។ ដូចនេះ Cytokine storm គឺជាឃាតករពិតប្រាកដនៃcovid 19។