ភ្នំពេញ៖ មានអ្នកជាសះស្បើយថ្មីចំនួន ២នាក់ ហើយគ្មានករណីឆ្លងជំងឺកូវីដ១៩នោះឡើយកាលពីម្សិលមិញនេះ។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDCនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរថា បើទោះជាគ្មានករណីឆ្លងវីរុសកូវីដ១៩ ក្នុងមួយរយៈចុងក្រោយនេះយ៉ាងណាក្ដី ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
គិតមកត្រឹមព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជា មានករណីឆ្លងសរុបចំនួន ១២២នាក់ដដែល ដោយនៅក្នុងនោះមានករណីជាសះស្បើយចំនួន ១១៩នាក់ ប៉ុន្តែគ្មានមនុស្សស្លាប់ដោយសារមេរោគកូវីដ១៩ នៅឡើយនោះទេ៕ ដោយ៖ តារា