ក្រុមអ្នកសង្កេតអំពីខ្យល់ព្យុះនៅសហរដ្ឋអាមេរិក កំពុងកំណត់នូវអ្វីដែលមើលទៅដូចជាទម្រង់ខ្យល់ព្យុះមុនរដូវកាលមួយ កើតឡើងក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ រហូតមក។
ខ្យល់ព្យុះស៊ីក្លូនដែលត្រូវបានកំណត់ថា ជាខ្យល់ព្យុះមុនរដូវកាលនោះបានកើតឡើង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅអាងសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ។ ខ្យល់ព្យុះនេះបានកើតឡើងនៅពេលដែលរដូវកាលខ្យល់ព្យុះ ចាប់ផ្តើមឡើង ក្នុងរយៈពេលប្រហែល៣សប្តាហ៍ទៀត ។
មជ្ឈមណ្ឌលខ្យល់ព្យុះជាតិអាមេរិក នៅទីក្រុង Miami រដ្ឋ Florida បានបញ្ជាក់ថា ខ្យល់ព្យុះស៊ីក្លូន Tropical Depression One-E បានចាប់កំណើត នៅចម្ងាយប្រហែល ៩០០ម៉ៃ (ប្រហែល១៤៤៨គីឡូម៉ែត្រ) ភាគនិរតី ឈូងសមុទ្រម៉ិកស៊ិក ។ ខ្យល់ព្យុះនេះបង្កើតជាខ្យល់បក់ថេរប្រហែល៣៥ម៉ៃ ក្នុងមួយម៉ោង (ប្រហែល៥៦គីឡូម៉ែត្រក្នុងមួយម៉ោង) ហើយរំកិលខ្លួនឆ្ពោះទៅកាន់ភាគពាយព្យ ក្នុងល្បឿន ប្រហែល១២គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។
មជ្ឈមណ្ឌលខ្យល់ព្យុះនេះ បានបញ្ជាក់ថា វាជាទម្រង់ខ្យល់ព្យុះមុនរដូវកាល ស្តីអំពីខ្យល់ព្យុះស៊ីក្លូនត្រូពិកនៅក្នុងតំបន់ ដែលបានកត់ត្រានៅក្នុងប្រវត្តិ ឬចាប់ផ្តើមការសង្កេតមើលតាមផ្កាយរណប ចាប់តាំងពីឆ្នាំ១៩៦៦រហូតមក ។
មន្ត្រីផ្នែកពាក់ព័ន្ បានអះអាងថា រដូវកាលខ្យល់ព្យុះចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ខែឧសភា, រដូវកាលខ្យល់ព្យុះនៅមហាសមុទ្រអាត្លង់ទិកវិញ ចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា ។
តាមការព្យាករណ៍ រដូវកាលនេះ ខ្យល់ព្យុះមានសរុបប្រហែល១៦ខ្យល់ព្យុះ ហើយក្នុងចំណោមនោះ មាន៨ខ្យល់ព្យុះ នឹងវិវឌ្ឍទៅរកខ្យល់ព្យុះសង្ឃរា, ខ្យល់ព្យុះចំនួន៤ មានកម្លាំងខ្លាំង ដែលមានល្បឿនប្រហែល១១១ម៉ៃ ក្នុងមួយម៉ោង (ប្រហែល១៧៨គីឡូម៉ែត្រក្នុងមួយម៉ោង) ។
សូមបញ្ជាក់ថា រដូវកាលខ្យល់ព្យុះមហាសមុទ្រអាត្លង់ទិក មានយ៉ាងតិច៦ខែ គឺរហូតដល់ខែវិច្ឆិកា ទើបអស់ ៕ ប្រែសម្រួលដោយ៖ thach yat