Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Mint Chalida បង្ហាញពីតារាសម្តែងប្រុសដែលនាងចង់ធ្វើការជាមួយក្នុងរឿងភាគថ្មី

តារាសម្ដែងលំដាប់ជួរមុខប្រចាំប៉ុស្តិ៍លេខ ៣ ថៃ​ កញ្ញា​ Mint Chalida ត្រូវបានគេសួរនៅលើបណ្ដាញសង្គម ធ្វីតទ័រថា តើនាងនឹងមានរឿងភាគទូរទស្សន៍ថ្មីក្រៅពីរឿង “Duang Baeb Nee Mai Mee Ju” ដែរឬទេ។

តារាសម្តែងស្រីរូបនេះបានបើកចំហថានាងនឹងមានរឿងភាគទូរទស្សន៍ថ្មីមួយ ប៉ុន្តែនាងមិនទាន់អាចបញ្ជាក់ព័ត៌មានលម្អិតបាននៅឡើយទេ។ តារាសម្តែងប្រុសជួរមុខ ដែលនាងចង់ធ្វើការជាមួយគឺ Nadech Kugimiya, Great Warintorn, James Jirayu និង Ter Chantavit ។ Mint Chalida បានប្រាប់ពីហេតុផលដែលនាងមិនធ្លាប់ដែលធ្វើការជាមួយពួកគេពីមុនមក។

សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀតអំពីតួឯកប្រុសដែលនាងនឹងធ្វើការជាមួយក្នុងរឿងភាគថ្មីរបស់នាង៕

from: https://tnaot.com/km/m/detail/article/9170344