Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩ ពិភពលោក ឆ្លងជិត​៣លាននាក់ ខណៈជាសះស្បើយតែជាង​៨សែននាក់​ប៉ុណ្ណោះ

កូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ​១៩ (COVID-19)​ មកទល់នឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បាន​ឆ្លង​​នៅពាសពេញពិភព​លោកជិត​៣លាននាក់ទៅហើយ ខណៈដែល​ក្នុងចំណោម​នោះ​ជិត​៩សែន​នាក់ប៉ុណ្ណោះ បានជាសះស្បើយ​ ។ ​

តាមការចេញផ្សាយ​របស់ប្រភពព័ត៌មាន worldometers បញ្ជាក់ថា ករណីវីរុស​នេះ ឆ្លង​លើមនុស្សសរុប ២ ៩៩២ ១៥៧ នាក់ ហើយក្នុងចំណោមនោះ ៨៧៧ ១៣១ នាក់​បានជាសះស្បើយ និង ២០៦ ៨៧៣ នាក់ បានបាត់បង់ជីវិត ។ 

ស្រដៀងគ្នានេះផងដែរ ប្រភព wikipedia បានផ្សាយថា វីរុសកូវីដ១៩ ឆ្លងរាលដាល​ទៅលើដែនដី និងប្រទេសសរុប២២៥ ជុំវិញពិភពលោក ។ ឆ្លងលើមនុស្សសរុប ២ ៩៦៥ ៣៦៣ នាក់ ក្នុងនោះ បាត់បង់ជីវិត ២០៦ ២៦៥ នាក់ និង ៨៦៣ ៤៦៤ នាក់ បានជាសះស្បើយ ។ 

ប្រទេស​ដែលរងគ្រោះខ្លាំងជាងគេក្នុងនោះ គឺសហរដ្ឋអាមេរិក, អេស្ប៉ាញ, អ៊ីតាលី, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, បារាំង និងតួកគី…។ 

គួរជម្រាប​ជូនថា វីរុស​កូវីដ​១៩ ផ្ទុះឡើងដំបូងគេ​នៅ​ក្នុងខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅ​ក្នុងទីក្រុង​វូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​របស់ប្រទេសចិន ។ 

នៅក្នុងទឹកដីចិន ទីដែលវីរុស​បានកើតឡើងដំបូង​គេ មានអ្នកឆ្លងសរុប ៨២ ៨២៧ នាក់ ក្នុង​នោះ​​បាត់បង់ជីវិត ៤ ៦៣២ នាក់ និង ៧៧ ៣៤៦ នាក់ បានជាសះស្បើយ ។ 

សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក​បានប្រកាសថា វីរុស​នេះ​នៅមិនទាន់រកឃើញថ្នាំ​ព្យាបាល ឬវ៉ាក់សាំង​បង្ការជាក់លាក់នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9170269