Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនជាតិម៉ាឡេស៊ីម្នាក់បម្រុងលោតពីលើសណ្ឋាគារមួយកន្លែងក្នុងខេត្តព្រះសីហនុ

បុរសជនជាតិម៉ាឡេស៊ីម្នាក់មានបំណងលោតពីលើអគារសណ្ឋាគារមួយកន្លែង កាលពីព្រលប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចសណ្ឋាគារអារីស្តូក្រាត ផ្លូវ៥០២ ចូលផែទូកទេសចរណ៍ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា បុរសជនជាតិម៉ាឡេស៊ីខាងលើហាក់មានស្មារតីមិនប្រក្រតី ដែលសមត្ថកិច្ចបានព្យាយាមសម្របសម្រួលដោយនាំបុរសរូបនោះឱ្យចុះមកវិញបានដោយសុវត្ថិភាព។

បច្ចុប្បន្នសមត្ថកិច្ចបាននឹងកំពុងទាក់ទងទៅសាច់ញាតិដើម្បីមកទទួលបុរសខាងលើដែលមានស្មារតីហាក់មិនប្រក្រតីទៅលំនៅដ្ឋានវិញ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9169821