ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ដែលបាញ់សម្លាប់ប្រពន្ធខ្លួនឯងក្នុងរថយន្ត នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យក្នុងពេលកន្លងទៅ មកដល់រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ច បង្ហើបប្រាប់ ឱ្យដឹងថា មន្ត្រីយោធារូបនេះឈ្មោះ គឹម សារី អាយុ៥៨ឆ្នាំ ជាជំនួយការលោក មុំ លីមឿន អគ្គលេខាធិការក្រសួងការពារជាតិ រស់នៅខេត្តបាត់ដំបង ។
សមត្ថកិច្ច អះអាងថា ក្រោយពីបាញ់សម្លាប់ប្រពន្ធហើយ មន្ត្រីយោធារូបនេះ បានដឹកសពប្រពន្ធពីភ្នំពេញ មកកាន់ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល រួចហើយ បានទូរស័ព្ទប្រាប់សមត្ថកិច្ច ឲ្យមកឃាត់ខ្លួន ដោយគាត់មានកំហុស សូមចូលខ្លួនសារភាពទោស មិនរត់ទៅណាទេ ។
ទោះបីយ៉ាងណា ករណីនេះ សារព័ត៏មានមិនអាចទាក់ទងបានព្រោះទំនាក់ទំនងទៅលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ដើម្បីបញ្ជាក់បន្ថែម តែលោកមិនលើកទូរស័ព្ទ ៕ដោយ សួង សាម