Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនបញ្ជូនក្រុមគ្រូពេទ្យ​ទៅកាន់កូរ៉េខាងជើង

សារព័ត៌មានជប៉ុន Asahi Shimbun បានផ្សាយថា ប្រទេសចិន​បានបញ្ជូនក្រុមគ្រូពេទ្យ​មួយ​ក្រុម កាលពីសប្តាហ៍មុននេះ​ឲ្យទៅកាន់​កូរ៉េខាងជើង ហើយគេនៅមិនទាន់ដឹងច្បាស់ថា តើក្រុមគ្រូពេទ្យ​ទាំងនោះ ​ទៅកូរ៉េខាងជើង​ដើម្បីធ្វើអ្វីខ្លះឡើយ ។

ប្រភពព័ត៌មាន​នេះ​បានផ្សាយ​កាលពីថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២០ ហើយត្រូវបាន​ប្រភពព័ត៌មានកូរ៉េខាងត្បូង Arirang ដកស្រង់ចុះផ្សាយ​បន្តថា ក្រុមវេជ្ជសាស្ត្រ​នោះ​មានអ្នកជំនាញៗ​ប្រហែល​៥០នាក់​ មកពីមន្ទីរពេទ្យ ៣០១ របស់ចិន​​ត្រូវបញ្ជូន​ទៅកាន់ប្រទេសកូរ៉េខាងជើង​កាលពីថ្ងៃទី២៣​ ខែមេសា ឬនៅថ្ងៃមុននោះ ។ ប្រភព​បានដកស្រង់​ព័ត៌មាន​ពីមន្ត្រី​មួយរូប​នៃគណបក្សកុម្មុយនីស្តចិន ។

ប្រភពបានបញ្ជាក់ថា គេនៅមិនទាន់ច្បាស់​ថា តើ​ក្រុមគ្រូពេទ្យ​ទាំងនោះ​ត្រូវបញ្ជូន​ទៅដើម្បី​ពិនិត្យ​មើលសុខភាព​របស់លោក​គីម ជុងអ៊ុន ឬយ៉ាងណានោះទេ ។ 

ទោះយ៉ាងណាក៏ដោយ តាមការកត់សម្គាល់ឃើញថា មនុស្ស​ម្នាក់​មិនចាំបាច់តម្រូវឲ្យគ្រូពេទ្យ​រាប់សិបនាក់​ទៅព្យាបាលនោះទេ ។ ដូច្នេះ ប្រហែល​ជាអាចទៅរួចដែលថា ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង​កំពុង​រួមគ្នាធ្វើការ​ដើម្បីប្រយុទ្ធប្រឆាំង​ការឆ្លងរាតត្បាត​ពីកូរ៉ូណាវីរុស្ស ឬកូវីដ​១៩ (COVID-19)​នោះ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9169058