Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក Ribeiro បានបង្ហើបថា ក្លិបមួយនេះនៅតែចង់បាន Neymar

ភ្នាក់ងាររបស់កីឡាករ Neymar លោក Wagner Ribeiro បានបង្ហើបឱ្យដឹងថា ប្រធានក្លិបស្តេច Real Madrid លោក Florentino Perez ចង់បានខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះជាច្រើនឆ្នាំមកហើយ ប៉ុន្តែតែងតែបរាជ័យជាច្រើនលើកច្រើនសា។

Neymar ជាកីឡាករដែល Real Madrid តែងតែចង់បានយូរណាស់មកហើយ ពោលគឺចាប់តាំងពីរូបគេលេងនៅក្លិប Barcelona មកម្ល៉េះ មុនផ្លាស់ទៅចូលរួមជាក្លិបអ្នកមានរបស់បារាំង Paris Saint-Germain កាលពីឆ្នាំ២០១៧ ប៉ុន្តែមកទល់ពេលបច្ចុប្បន្ននេះ លោក Perez នៅតែចង់បានជម្រើសជាតិប្រេស៊ីលរូបនេះដដែល ខណៈពេលដែលក្លិបចាស់ Barca ក៏កំពុងចង់បានខ្សែបម្រើប្រយុទ្ធរូបនេះត្រឡប់ទៅកាន់ទឹកដី Camp Nou វិញផងដែរ។

យ៉ាងណាមិញបើតាមលោក Ribeiro ភ្នាក់ងាររបស់កីឡាកររូបនេះ បានបង្ហើបប្រាប់ពីការចង់បានរបស់ប្រធានក្លិប Madrid លោក Perez នៅក្នុងកម្មវិធី Canal do Nicola របស់ទូរទស្សន៍អាមេរិក ESPN យ៉ាងដូច្នេះថា៖ “ខ្ញុំបានទៅទីក្រុងម៉ាឌ្រីដជាច្រើនដងដោយសារតែលោក Florentino មានក្តីសុបិនចង់យក Neymar។ កាលពីឆ្នាំមុនខ្ញុំបានទៅជួបជាមួយគាត់(Perez ) នៅក្នុងខែឧសភានៅក្នុងការិយាល័យរបស់គាត់ ហើយគាត់ថែមទាំងបានប្រាប់ខ្ញុំថាគាត់នៅតែសុបិនចង់ចុះហត្ថលេខាជាមួយ Neymar ជានិច្ច”៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9168911