ករណីអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៤ករណីថ្មី ត្រូវបានរាយការណ៍ទៅគណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងខេត្តភូកេត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងខេត្តកើនដល់ដល់ ២០៦ករណី។
ករណីថ្មីទាំងបួនករណីពីទី ២០៣ ដល់ទី ២០៦ មានដូចជា៖
ស្ត្រីជនជាតិថៃម្នាក់អាយុ ៣៣ឆ្នាំ ជាអាជីវករលក់ដូរនៅតំបន់Bang Thao នៅឃុំ tambon Choeng Thale ស្រុក Thalang ។ គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងវីរុសកូរ៉ូណាទី ១៦១ ។ គាត់បានធ្វើតេស្តលើកដំបូងនៅថ្ងៃទី៩ ខែមេសាប៉ុន្តែលទ្ធផលគឺអវិជ្ជមាន។ បន្ទាប់ពីត្រូវបានគេដាក់ឱ្យដាច់ដោយឡែកនៅក្នុងសណ្ឋាគាររយៈពេល ១៤ថ្ងៃគាត់បានទៅធ្វើតេស្តលើកទី២ ហើយលទ្ធផលគឺវិជ្ជមាន ទោះបីជាគាត់មិនមានរោគសញ្ញានៃវីរុសកូរ៉ូណាក៏ដោយ។ ករណីមួយទៀតគឺបុរសជនជាតិថៃអាយុ ៦២ឆ្នាំជាអ្នកមើលថែវិហារឥស្លាមនៅតំបន់Bang Thao មានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកជំងឺករណីទី១៩៦។ គាត់មិនមានរោគសញ្ញានៃវីរុសកូរ៉ូណានោះទេ។ បន្ទាប់មកទៀតគឺ បុរសជនជាតិថៃម្នាក់អាយុ ៥៧ឆ្នាំជាអាជីវករលក់ដូរនៅតំបន់ Bang Thao ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកជំងឺករណីទី១៩៦ ប៉ុន្តែគាត់មិនមានរោគសញ្ញានៃការឆ្លងនោះទេ។ ករណីចុងក្រោយគឺ បុរសជនជាតិថៃម្នាក់អាយុ ៤៣ឆ្នាំជាគ្រូបង្រៀនសាសនានៅតំបន់ Bang Thao ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកជំងឺករណីទី១៩៦ ។ ករណីបីចុងក្រោយត្រូវបានគេរកឃើញថាបានឆ្លងមេរោគក្នុងអំឡុងពេលយុទ្ធនាការស្វែងរកតំបន់ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូរ៉ូណា។
រូបតំណាង
ក្នុងចំណោមករណីចំនួនទាំង២០៦ករណីដែលបានបញ្ជាក់នៅក្នុងខេត្ត មាន១៦១ករណីបានជាសះស្បើយហើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ មាន៤៥ករណីកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមិនមានអ្នកជំងឺណាម្នាក់បានស្លាប់នៅក្នុងខេត្តដោយសារវីរុសនេះឡើយ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post