កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាព មាស សុខសោភា បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីឃើញតារាស្រីរូបនេះពាក់ម៉ាស់ចារយ័ន្ត មានអក្សរគាថាបែបនេះ។
កញ្ញា មាស សុខសោភា បានបង្ហោះរូបភាពជាច្រើនសន្លឹកភ្ជាប់ជាមួយសារថា “ចំពោះខ្ញុំសម័យកូវីតគ្មានអ្វីក្រៅពីយក ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មកបិទបាំងជាប់ខ្លួនយើងទេ ព្រោះជីវិតមនុស្សយើងមានតែបីថ្ងៃប៉ុណ្ណោះ (ថ្ងៃម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក) ម្សិលមិញយើងបានប្រើវាអស់ហើយ ហើយយើងកំពុងប្រើពេលវេលាសម្រាប់ថ្ងៃនេះ តែយើងមិនប្រាកដថាថ្ងៃស្អែកយើងនិងអាចប្រើពេលវេលានេះបានទៀតរឺយ៉ាងណាទេ។
ម្ចាស់បទ “១០០រាត្រី” រូបនេះបានបន្ថែមទៀតថា សូមបងប្អូនទាំងអស់គ្នាបន្តនូវការពាក់ម៉ាស់និងលាងដៃគ្រប់ពេលវេលា សូមថែរក្សាសុខភាពដើម្បីខ្លួនឯង និងមនុស្សជាទីស្រលាញ់ជុំវិញខ្លួនយើងផងដែរ ជូនពរសុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នា៕
អត្ថបទដោយ៖ លក្ខិណា