Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្តីប្រពន្ធមួយគូត្រូវគេបាញ់សម្លាប់នៅខេត្ត Ratchaburi ដោយសាររឿងបំណុល

យោងតាមប៉ូលិសបានឱ្យដឹងថា ប្តីប្រពន្ធមួយគូត្រូវបានពូរបស់ប្រពន្ធបាញ់សម្លាប់ដោយសារភាគីទាំងពីរមានជម្លោះរឿងបំណុល។ ហេតុការណ៍នេះបានកើតឡើងក្នុងស្រុក Photharam នៃខេត្ត Ratchaburi  កាលពីយប់ថ្ងៃសៅរ៍។

រូបតំណាង

លោក Thanaporn Simaklam មន្រ្តីស៊ើបអង្កេតប្រចាំស្រុក Photharam បាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា ៨យប់នៅភូមិMoo៩ ក្នុងឃុំ​ tambon Ban Khong។ តាមរយៈការសាកសួររបស់ប៉ូលិសពីសាក្សីបានឱ្យដឹងថា  ខ្មាន់កាំភ្លើង​ត្រូវបានគេស្គាល់ថាឈ្មោះ ​Chet អាយុ ៤៩ឆ្នាំបានមកក្នុងភូមិដើម្បីទាមទារឱ្យឈ្មោះ Monsangob Nakrua អាយុ ៥២ ឆ្នាំសងប្រាក់មួយចំនួនដែលជំពាក់គាត់។ Monsangob ដែលជាអ្នកជំពាក់ប្រាក់បានកាន់កាំបិតនៅក្នុងដៃរបស់គាត់ហើយដើរទៅកន្លែងដែលលោក ​Chet ​ចតឡាន ក្រោយមកអ្នកទាំងពីរបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ ភ្លាមៗនោះលោក​​ Chet បានដកកាំភ្លើងចេញហើយបាញ់ប្រហារទៅលើលោក Monsangob តែម្តង។ បន្ទាប់មកលោក Chet ​បានបង្វែរកាំភ្លើងទៅប្រពន្ធរបស់ Monsangob ឈ្មោះ Nonglak Kaewsaingern អាយុ ៣១ឆ្នាំដែលកំពុងព្យាយាមធ្វើអន្តរាគមន៍ ហើយបានបាញ់ចំនួន ២គ្រាប់ដែលធ្វើឱ្យអ្នកស្រី Nonglak Kaewsaingern បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ Nonglak ត្រូវបានគេបាញ់ខណៈពេលដែលគាត់កំពុងពរកូនស្រីតូចម្នាក់នៅក្នុងដៃ។ បន្ទាប់ពីហេតុការណ៍បានកើតឡើងលោក Chet បានរត់គេចខ្លួននៅក្នុងឡានរបស់គាត់ហើយបរចេញទៅ។ អ្នកស្រី Kaewkanya ត្រូវជាម្តាយជនរងគ្រោះបាននិយាយថាលោក Chet ​​ធ្លាប់ទារប្រាក់ពីលោក Monsangob ច្រើនលើកមកហើយ ប៉ុន្តែលោក Monsangob មិនអនុវត្តតាមការសន្យាទើបធ្វើឱ្យមានហេតុការណ៍នេះកើតឡើង។

រូបតំណាង

បច្ចុប្បន្ននេះ ប៉ូលិសកំពុងស្វែងរកលោក Chet ​ដើម្បីចាត់ការតាមផ្លូវច្បាប់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post 

from: https://tnaot.com/km/m/detail/article/9168660