ភ្នំពេញ៖ នារីម្នាក់ត្រូវបានក្រុមប្រជានេសាទប្រទះឃើញក្នុងទឹកទន្លេក្បែរមាត់ច្រាំង។
បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្បែរច្រាំងទន្លេត្រើយខាងកើតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ក្រោយពេលពិនិត្យសាកសពរួចបានឲ្យដឹងថា សពនារីខាងលើមានវ័យប្រហែលជា២៩ឆ្នាំ និងមានស្នាមកាំបិតនៅលើដងខ្លួន សពត្រូវបានឃាតករចាក់សម្លាប់នៅលើគោករួចទម្លាក់ចូលទៅក្នុងទឹក។
សាកសពនារីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចដឹក យកទៅតម្កល់ទុកនៅវត្តឬស្សីសាញ់ក្នុងសង្កាត់ព្រៃសខណ្ឌដង្កោ រង់ចាំសាច់ទៅទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកឃាតកនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃសហការ ជាមួយស្នងការនគរបាលរាជធានីភ្នំពេញនិងអធិការដ្ឋានខណ្ឌជ្រោយចង្វារ កំពុងតែបើកការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ សួង សាម