Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទវិចារណកថា៖ ដល់ពេលគ្រប់គ្នា ត្រូវពង្រឹងផលិតភាព និងការប្រកួតប្រជែង ផលិត និងកែច្នៃផលិតផលកសិកម្មក្នុងស្រុកហើយ !

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ — កម្ពុជាយើងមានដីដែលមានជីជាតិសឹងតែគ្រប់កន្លែង ហើយផ្ទៃដីទាំងនោះគឺអាចសមស្រប សម្រាប់ដំណាំបន្លែ ផ្លែឈើហូបផ្លែ និងស្លឹក ព្រមទាំងមើមសឹងតែគ្រប់យ៉ាង ហេតុដូច្នេះហើយយើងទាំងអស់គ្នា ទាំងមន្រ្តីជំនាញកសិកម្ម កសិករ អាជ្ញាធរដែនដី ពាណិជ្ជករ និងអ្នកកែច្នៃ រួមទាំងអ្នកប្រើប្រាស់ គួរនាំគ្នាយកចិត្តទុកដាក់ទៅលើការពង្រឹង និងពង្រីកសក្តានុពល នៃផលិតភាពផលិតផលនៅក្នុងស្រុកយើង ។

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា យើងពីមុន គ្រាន់តែបន្លែ នៅក្នុងមួយថ្ងៃ យើងបាននាំចូលពីក្រៅប្រទេស មិនក្រោម១០០តោនទេ ពោលគឺប្រមាណជា ៨៥ តោនពីវៀតណាម និងប្រមាណជា ៤៤ តោនពីថៃ សម្រាប់យកមកផ្គត់ផ្គង់ទីផ្សារនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនប៉ុណ្ណោះ ប៉ុន្តែនៅមានផ្លែឈើ និងបន្លែមួយចំនួនទៀតដែលយើងបាននាំចូលពីប្រទេសផ្សេង រាប់តាំងពីអឺរ៉ុប និងចិន ខណៈដែលគេដឹងថាកម្ពុជា យើងជាប្រទេសកសិកម្ម ដែលពេលនេះ គឺមានផ្ទៃដីសម្រាប់ដាំបន្លែនោះសរុបប្រមាណជា ៥៨.០០០ ហិកតា ដែលអាចបង្កបង្កើនផលបន្លែ និងបំពេញទីផ្សារបានតែ ៦៨ ភាគរយប៉ុណ្ណោះ ហើយសមត្ថភាព ផ្គត់ផ្គង់នោះគឺតាមរដូវទៅទៀត ។

តាមផែនការដែលបានគ្រោងទុក កម្ពុជានឹងបង្កើនការផលិតបន្លែនេះ ដោយបង្កើនផ្ទៃដីផលិតរហូតដល់ទៅ ៦៣.០០០ ហិកតា ដែលមានសមត្ថភាពបង្កើនការផ្គត់ផ្គង់ទីផ្សារបាន៧៦ ភាគរយ ប៉ុន្តែគម្រោងនេះគឺទាល់តែដល់ឆ្នាំ២០២៣ ឯណោះ ដូច្នេះប្រហែលជាយឺតពេលបន្តិច ចុះបើដូច្នេះហេតុអ្វីក៏យើងមិនពង្រឹងផលិតភាពនៅពេលបច្ចុប្បន្ននេះ ហើយបំពេញការខ្វះខាតផលិតផលនៅក្នុងទីផ្សារក្នុងស្រុក ហើយពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិទៅ?

នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ដែលពិភពលោកកំពុងតែញាំញីដោយការរីករាលដាលនៃវីរុសកូវីដ១៩ មានប្រទេសប្រមាណជា ៧០ បានអនុវត្តនយោបាយបិទប្រទេស ហើយដោយ សារតែនយោបាយនេះ ប្រទេសទាំងនោះនឹងប្រឈមមុខនឹងបញ្ហាផលិតកម្ម និងតម្រូវការស្បៀងអាហារខ្ពស់ ដូច្នេះនេះគឺជាឱកាសមាសសម្រាប់ស្វែងរកការពង្រីកទីផ្សារផលិតផល កសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិហើយ។ ពីមុនយើងនាំគ្នាខំផលិតខោអាវ គ្រឿងអេឡិចត្រូនិច និងរបស់ប្រើប្រាស់ផ្សេងៗ ដើម្បីបម្រើជីវិតដ៏ស៊ីវិល័យនៅទីផ្សារអឺរ៉ុប និងអាមេរិក ព្រមទាំងប្រទេសស៊ីវិល័យនៅបញ្ចឹមប្រទេស និងទីផ្សារដ៏ទៃទៀត ប៉ុន្តែពេលនេះវិស័យទេសចរណ៍ជាប់គាំង ក្រុមហ៊ុនអាកាសចរណ៍បញ្ឈរយន្តហោះពេញព្រលាននៅលើពិភពលោក រោងចក្រត្រូវបិទ ប្រជាពលរដ្ឋនៅផ្ទះ ប្រទេសជាប់គាំងសេដ្ឋកិច្ច តើវិស័យសេវាកម្ម ឧស្សាហកម្ម និងទេសចរណ៍ នៅពេលណាទើបអាចងើបឡើងវិញបាន ?

សម្រាប់វិស័យកសិកម្ម និងផលិតកម្មស្បៀងអាហារគឺខុសគ្នា ទោះបីជាអ្វីៗជាប់គាំង ប៉ុន្តែមាត់មនុស្ស ក្រពះមនុស្សគឺចំហរ និងឃ្លានគ្រប់គ្នា ។ មនុស្សមិនអាចអត់អាហារបានទេ ពោលនៅក្នុងចំណោមអាហារបីពេល បើអាចដាច់ពេលខ្លះគឺបាន ប៉ុន្តែបើឱ្យដាច់រហូតដល់ទៅបីពេលនោះ គឺប្រហែលជាមិនអាចនោះទេ ដូច្នេះដើម្បីបម្រើសេចក្តីត្រូវការនេះ គឺមានតែវិស័យកសិកម្មទេ ដូច្នេះដូចដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ហើយ គឺត្រូវតែពង្រឹង និងកែប្រែកាលានុវត្តភាពនៃវិស័យកសិកម្ម ដើម្បីរក្សាបាននូវនិរន្តភាពនៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់យើង ។ ជាទូទៅប្រសិនបើយើងពង្រឹងវិស័យកសិកម្ម បើទោះបីជាវាមិនអាចបំពេញនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចឱ្យបាន ៧ ភាគរយ នៅក្នុងពេល២ទសវត្សរ៍ក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ក៏មិនធ្លាក់ចុះធ្ងន់ធ្ងរ ដូច្នេះសូមអ្នកដែលពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែង និងចូលរួមទាំងអស់គ្នា ។

ដោយ ហេង បញ្ញា

from: https://tnaot.com/km/m/detail/article/9168493