Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកគីម ជុងអ៊ុន ផ្ញើសារជូនក្រុមកម្មករសំណង់ ចំពេលរាយការណ៍ថា រថភ្លើង​​របស់លោក ​ទៅកាន់​រមណីយដ្ឋានឈូងសមុទ្រ​

ពាក្យចរចាមអារ៉ាម​អំពី​មេដឹកនាំកូរ៉េខាងជើង​គីម ជុងអ៊ុន កំពុងនៅទីណា និងមានបញ្ហាសុខភាពយ៉ាងណានោះ ត្រូវបានគេគ្រប់គ្នាលើកឡើង​មកជជែកវែកញែក ។ ប៉ុន្តែ​មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ហាក់​ដូចជា​មិនស្ថិតនៅក្នុង​ចំណុចនៃបញ្ហាសុខភាពនោះទេ ។ ប្រព័ន្ធផ្សព្វផ្សាយ​របស់រដ្ឋ​កូរ៉េខាងជើង​បានផ្សាយ​ថា មេដឹកនាំ ​គីម បានលើកសរសើរ​ដល់ក្រុមកម្ម​ករកម្មសំណង់ ដែលស្ថិតនៅក្នុងគម្រោងសាងសង់ដ៏ធំ​មួយ ។ 

យោងតាមការចេញផ្សាយ​ប្រភពព័ត៌មាន Rodong Sinmun របស់រដ្ឋកូរ៉េខាងជើង​បានបញ្ជាក់ថា មេដឹកនាំ គីម បានផ្ញើលិខិត​ជូន​បុគ្គលិកកម្មករសំណង់​ទាំងឡាយ ដែលកំពុងធ្វើការ​​នៅទីក្រុង Samjiyon ។ កម្មករទាំងនោះ​កំពុងធ្វើការ​នៅក្នុងគម្រោង​ដ៏ធំមួយ ​ដែលជាមហិច្ឆតាអភិវឌ្ឍន៍​របស់ប្រទេសឯកោមួយ​នេះ ។ 

ប្រព័ន្ធផ្សព្វផ្សាយ​នេះ​ផ្សាយ​នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា មេដឹកនាំគីម​ «បានផ្ញើលិខិតអរគុណ» ទៅដល់កម្មករទាំងអស់ពាក់ព័ន្ធនៅក្នុង​ការសាងសង់ឡើងវិញ នូវអ្វីដែល​ត្រូវបាន​ហៅថា ជា «ភូមិសង្គមនិយមដ៏អស្ចារ្យ»​ ដោយមេដឹកនាំកូរ៉េខាងជើងផ្ទាល់ ។ ទីក្រុង​នេះ ជាទីកន្លែង​កំណើត​ឪពុករបស់លោកគីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីល ។ អគារសំណង់​នៅទីនោះ​ ការស្ថាបនា​ជិតរួចរាល់ហើយៗនឹងត្រូវប្រែក្លាយទៅជាទីក្រុង​គំរូ​មួយ ដែលមានស្ថានីយរថភ្លើង, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងអគ្គិសនី​ជាច្រើន ព្រមទាំងអគារ​ថ្មីៗ​រាប់​រយ​​បានសាងសង់​ឡើង។

គម្រោង «ភូមិ​សង្គមនិយមដ៏អស្ចារ្យ»​​នោះ ស្ថិតនៅចង្កេះភ្នំ Mount Paektu របស់កូរ៉េខាងជើង ជាភ្នំដ៏ស័ក្តិសិទ្ធិ ហើយដែលគេធ្លាប់ឃើញ​លោក គីម ទៅកាន់ទីនោះ​ញឹកញាប់​អំឡុងឆ្នាំថ្មីៗនេះ ។ កាលពីដើមខែធ្នូ ឆ្នាំ២០១៩ មេដឹកនាំកូរ៉េខាងជើង​បាន​សម្ពោធជាផ្លូវការ ​ការជួសជុល​ទីក្រុងមួយនេះឡើងវិញ ក្នុងពិធីមួយ​ធ្វើឡើង​យ៉ាងអធិកអធម។

ក្រុមស្រាវជ្រាវ​អំពីកូរ៉េខាងជើង 38 North ស្រាវជ្រាវតាមរូបភាពផ្កាយរណប​ឃើញថា រថភ្លើងកំពុងស្ថិតនៅ​ក្នុងទីក្រុង Wonsan ដែលយ៉ាងហោះណាស់​​តាំងពីថ្ងៃទី២១ ខែមេសា ។ ទោះបីយ៉ាងណា​ប្រភពនេះ​មិនអាចបញ្ជាក់អំពីស្ថានភាពសុខភាព​​របស់លោក​គីម នោះឡើយ ។ 

ភ្នាក់ងារស៊ីអិនអិន Will Ripley បានបញ្ជាក់ថា «នេះមិនអាចបញ្ជាក់ថា ពិត ឬមិនពិត​អំពីសុខភាព​របស់មេដឹកនាំគីម នោះទេ ។ ប៉ុន្តែអាស្រ័យលើស្ថានការនេះ, លោក គីម ជាធម្មតាហោះហើរទៅកាន់​ទីក្រុង Wonsan ។ ការធ្វើដំណើរ​តាមរថភ្លើង គឺជាការធ្វើដំណើរផ្លូវការនិងជាឧឡារិក» ។

ការប៉ាន់ស្មានមិនច្បាស់លាស់អំពីស្ថានភាពសុខភាព​របស់មេដឹកនាំគីម នេះ គឺរិតតែស្ងាត់ស្ងៀមបន្ថែមទៀត​នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងជើង​ នៅតែបន្ត​មិនផ្សព្វផ្សាយ ឬច្រានចោល​ចំពោះ​ការលើកឡើងរបស់ប្រភពពីខាងក្រៅ ។ ប្រភពព័ត៌មានខាងក្រៅ​ពីកូរ៉េខាងជើង ​ថ្មីៗនេះ​បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង​មានស្ថានភាពសុខភាពធ្ងន់ធ្ងរ​ ក្រោយពីការវះកាត់​ជំងឺសរសៃឈាមបេះដូង ៕ ប្រែសម្រួលដោយៈ thach yat 

from: https://tnaot.com/km/m/detail/article/9168114