Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩៖ មិនមានអ្នកជាសះស្បើយថ្មី និងមិនមានអ្នកឆ្លងថ្មីឡើយថ្ងៃនេះ

ភ្នំពេញ៖ មិនមានការណីជាសះស្បើយថ្មី និងមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីឡើយនៅថ្ងៃទី២៥ ខែមេសា។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ។

គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានអ្នកជាសះស្បើយសរុបចំនួនកើនឡើងដល់ ១១៧នាក់ អ្នកកំពុងសម្រាកព្យាបាលសរុបបានថយចុះមកនៅចំនួន ៥នាក់ ក្នុងចំណោម អ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ ១២២នាក់។ 

សូមបញ្ជាក់ថា អ្នកជំងឺកូវីដ១៩នៅកម្ពុជា ដែលបានជាសះស្បើយទាំងអស់មកដល់ពេលនេះមាន​ បុរសជនជាតិចិន១នាក់ ស្ត្រីជនជាតិចិន២នាក់ ស្ត្រីជនជាតិអង់គ្លេស៣នាក់ បុរសជនជាតិអង់គ្លេស២នាក់ បុរសជនជាតិអាមេរិកកាំង ១នាក់ ស្ត្រីជនជាតិអាមេរិកកាំង ១នាក់ បុរសជនជាតិប៊ែលហ្សិក ១នាក់ បុរសជនជាតិបារាំង ១៨នាក់ (ក្នុងនោះមានទារកអាយុ៤ខែ) ស្ត្រីជនជាតិបារាំង ២០នាក់ បុសកាណាដា២នាក់ បុរសម៉ាឡេស៊ី១៣នាក់ បុរសឥណ្ឌូនេស៊ី ២នាក់ ស្ត្រីវៀតណាម ៣នាក់ បុរសខ្មែរ៤១នាក់ ស្រ្តីខ្មែរ ៧នាក់ (គិតចាប់ពីខែមករាមកដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០) ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9167837