Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពុទ្ធោ! អ្នកជំងឺ​កូវីដ១៩ ជុំវិញពិភពលោក ស្លាប់ជាង ២០០ ០០០ នាក់

ការផ្សាយរបស់ប្រភពព័ត៌មាន bbc នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា របាយការណ៍របស់​សាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា មនុស្សជាង​២០០ ០០០ ក្នុងចំណោមអ្នក​ផ្ទុកកូរ៉ូណាវីរុស ឬកូវីដ១៩ (COVID-19)​ នៅជុំវិញពិភពលោក​បានបាត់បង់ជីវិត ។ 

ប្រភពបានបន្តថា មនុស្សសរុប​ជាង​ ២,៨ លាននាក់ បានឆ្លង​វីរុស​កូវីដ​១៩នេះ (ទិន្នន័យសរុបទូទាំងពិភពលោក)។ 

ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងប្រទេសចិន​បានផ្សាយដំបូងគេ​ចំពោះ​អ្នកបាត់បង់ជីវិត​ដោយសារតែវីរុសនេះ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ។ រហូតមកដល់ពេលនេះ ប្រទេសជាង​២១០​ និងដែនដី​ត្រូវ​បានវីរុស​នេះឆ្លងរាតត្បាត ។ 

ប្រទេសចំនួន​៥ត្រូវកត់ត្រាថា មានអ្នកស្លាប់សរុប​លើស​ពី ​២០ ០០០ នាក់ បើទោះវី​ធីសាស្ត្រ​ក្នុងការ​រាប់​ចំនួន មានការខុសៗគ្នាក៏ដោយ ។ 

អាមេរិក, អ៊ីតាលី និងអេស្ប៉ាញ​មានរាយការណ៍អំពីករណី​បាត់បង់ជីវិត​ច្រើនជាងគេបំផុត ។ ក្រសួងសុខាភិបាអង់គ្លេស​កាលពីថ្ងៃទី២៥ ខែមេសា បានប្រកាស​ថា មនុស្សជាង ២០ ០០០ នាក់​បានស្លាប់​មកទល់ពេលនេះ​នៅ​តាមមន្ទីរពេទ្យ​ក្នុងប្រទេស​ចក្រភពអង់គ្លេស ។ 

នៅប្រទេសបារាំង​ ចាប់ពី​ខែ​មីនា ឆ្នាំ២០២០ មក អ្នកស្លាប់​ កើនឡើង ២២ ៦១៤​នាក់ ។ ប៉ុន្តែមន្ត្រីសុខាភិបាលបារាំង​អះអាងថា អត្រា​មរណៈ​ធ្លាក់ចុះ ជាពិសេស​អ្នកជំងឺ​ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់​ធ្លាក់ចុះ​៧ថ្ងៃជាប់គ្នា ។ 

គេហទំព័រ worldometers នៅថ្ងៃទី​២៥ ខែមេសា ឆ្នាំ២០២០ បានផ្សាយថា អ្នកផ្ទុកវីរុស​កូវីដ​១៩ ជុំវិញពិភពលោក មានសរុបចំនួន ២ ៩១៧ ៥៥២ នាក់ ក្នុងនោះ ៨៣៤ ៥២៥ នាក់ បានជាសះស្បើយ​ពីជំងឺនេះ ។ 

អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានប្រកាសថា អ្នកជំងឺកូវីដ​១៩ ដែលជាសះស្បើយ គឺមិនអាចធានាការពារបាន​ពីការឆ្លង​សារជាថ្មីទៀតនោះបានឡើយ ។ 

អភិបាលរដ្ឋ​ញូវយ៉ក សហរដ្ឋអាមេរិក​ Andrew Cuomo បានថ្លែងថា នឹងអនុញ្ញាត​ឲ្យក្រុមវេជ្ជសាស្ត្រឯករាជ្យធ្វើតេស្តសាកល្បង​​វាក់សាំងប្រឆាំង​កូវីដ​១៩ ។ លោកថា នឹងពង្រីក​ការពិនិត្យ អង់ទិករ នៅមន្ទីរពេទ្យចំនួនបួន ។​

គួរលើកយកមកជម្រាបជូន​ថា វីរុសកូវីដ​១៩នេះ ត្រូវបានផ្ទុះឡើងដំបូងគេ​នៅក្នុងខែ​ធ្នូ ឆ្នាំ២០២០ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​របស់ប្រទេសចិន ។ អង្គការសុខភាពពិភពលោក​ថា រហូតមកដល់ពេលនេះ​មិនទាន់មានជាក់លាក់​អំពីថ្នាំ​ព្យាបាល ឬវាក់សាំងបង្ការ​​ប្រឆាំង​កូវីដ​១៩​នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9167646