យោងតាមសេចក្តីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅរសៀលម៉ោង ១៦និង១០នាទី ដល់ម៉ោង ១៦និង៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យម និងខ្យល់កន្ត្រាក់ ទៅលើឃុំចំនួន០៣ គឺ ឃុំដំណាក់សុក្រម ឃុំដងទង់ និងឃុំមានរិទ្ធ ខេត្តកំពត។
ហេតុការណ៍គ្រោះធម្មជាតិនេះបានបង្កឱ្យមានការប៉ើងដំបូលផ្ទះចំនួន ១៣ខ្នង រលំទាំងស្រុងចំនួន ០៧ខ្នង និងបណ្តាលឱ្យក្មេងស្រីអាយុ ១០ឆ្នាំ ម្នាក់រងរបួសស្រាល៕ ដោយ ៖ សុង យូ