Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អត្រាអ្នកធ្វើអត្តឃាតក្នុងប្រទេសថៃបានកើនឡើងក្នុងអំឡុងពេលដែលវីរុសកូរ៉ូណាវាយលុក

បើយោងតាមឯកសារស្រាវជ្រាវដែលផ្តល់ដោយការិយាល័យគណៈកម្មាធិការជំរុញវិទ្យាសាស្ត្រស្រាវជ្រាវនិងច្នៃប្រឌិតបាននិយាយថា  ភាពអស់សង្ឃឹមព្រោះផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនដោយសារការវាយលុកពីជំងឺឆ្លងយ៉ាងសាហាវកូរ៉ូណា  បានធ្វើឱ្យប្រជាជនថៃជាច្រើនបញ្ចប់ជីវិតរបស់ពួកគេដើម្បីរួចផុតពីភាពលំបាកដែលបានកើនឡើង។

ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយក្រុមអ្នកសិក្សាមកពីឈៀងម៉ៃ, ជូឡាឡុងកន, Thammasat, Thaksin, Khon Kaen និងសាកលវិទ្យាល័យ Burapha ដោយផ្អែកលើរបាយការណ៍សារព័ត៌មានដែលបានចេញផ្សាយក្នុងអំឡុងពេលបីសប្តាហ៍ដំបូងនៃខែមេសា ហើយក្នុងពេលនោះវិធានការណ៍បិទច្រកប្រទេសក៏កំពុងតែអនុវត្តផងដែរ។ តាមរបាយការណ៍បានឱ្យដឹងថា មានអ្នកប៉ុនប៉ងធ្វើអត្តឃាតចំនួន ៣៨ករណី ក្នុងនោះមានមនុស្សស្លាប់ចំនួន ២៨នាក់បន្ថែមពីលើអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ខណៈពេលដែលការបិទច្រកប្រទេសទទួលបានលទ្ធផល​ជោគជ័យក្នុងការបន្ថយអត្រានៃការឆ្លងនិងការស្លាប់ថ្មីដោយសារវីរុសកូរ៉ូណា។

រូបតំណាង

របាយការណ៍នេះបានចោទប្រកាន់រដ្ឋាភិបាលថា មិនបានត្រៀមលក្ខណៈគ្រប់គ្រាន់ និងយឺតយ៉ាវក្នុងការចាត់វិធានការដើម្បីដោះស្រាយផលប៉ះពាល់ដល់ប្រជាជនជាពិសេសកម្មករសាមញ្ញ អ្នកធ្វើការក្រៅប្រទេស និងអ្នកក្រីក្រក្នុងទីក្រុង ដោយស្តីបន្ទោសអំពីគម្រោងឧបត្ថម្ភប្រាក់ ៥០០០បាតក្នុងមួយខែយ៉ាងខ្លាំង។ ក្នុងកិច្ចការដោះស្រាយដ៏យឺតយ៉ាវនេះបានធ្វើឱ្យមនុស្សមួយចំនួនធ្វើអត្តឃាតចំពោះខ្លួនឯង។ ដើម្បីការពារការធ្វើអត្តឃាតនាពេលអនាគតអ្នកស្រាវជ្រាវស្នើឱ្យរដ្ឋាភិបាលបង្កើតបណ្តាញទូរស័ព្ទក្នុងគ្រាអាសន្នដើម្បីទទួលបានដំណឹងឬមូលហេតុដែលធ្វើឱ្យពួកគេគិតច្រើន និងដោះស្រាយភាពសោកសៅរបស់ពួកគេមុននឹងពួកគេគិតខ្លី។ លើសពីនេះ ក្រុមអ្នកស្រាវជ្រាវក៏បានស្នើឱ្យរដ្ឋាភិបាលពង្រីកគម្រោងឧបត្ថម្ភប្រាក់ដល់ប្រជាជនកាន់តែច្រើនថែមទៀត កាត់បន្ថយការរឹតបន្តឹងការបិទច្រកក្នុងតំបន់ដែលមានហានិភ័យទាប និងអនុញ្ញាតឱ្យអាជីវកម្មមួយចំនួននៃតំបន់នោះចាប់ផ្តើមដំណើរការឡើងវិញុ។  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9166674