បុរស ០២នាក់ ចុះស្តារក្នុងអណ្តូងលូ ហើយទំនងជាគ្មានខ្យល់អុកស៊ីហ្សែនបណ្តាលឱ្យស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោងប្រមាណជា ០៦និង០០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទ ខេត្តសៀមរាប។
ជនរងគ្រោះទាំងពីរនាក់រួមមានឈ្មោះ យឿម រ៉ាត់ ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទ ខេត្តសៀមរាប និងឈ្មោះ សុខ សៀន ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទ ខេត្តសៀមរាប។
គួរបញ្ជាក់បន្ថែមថា កន្លងមកករណីដូចនេះធ្លាប់កើតឡើងជារឿយៗមកហើយ ប៉ុន្តែប្រជាពលរដ្ឋហាក់មានការធ្វេសប្រហែស ដូច្នេះមុននឹងសម្រេចចិត្តចុះត្រូវស្ទាបស្ទង់ដោយការប្រើវិធីពិសោធន៍ដាក់ចង្កៀង ឬ ដាក់សត្វមាន់ចុះទៅជាមុន ដើម្បីមើលពីស្ថានភាព៕ ដោយ ៖ សុង យូ