Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីបំផុតសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ដែលឆក់ខ្សែកពីនារីម្នាក់

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃសហការណ៏ជាមួយស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋានខណ្ឌបឹងកេងកង និងខណ្ឌមានជ័យ បានបើកការស្រាវជ្រាវមុខសញ្ញាឆក់ដែលបណ្តាលឱ្យស្ត្រីម្នាក់ដួលបោកក្បាលស្លាប់នៅលើស្ពានអាកាសស្ទឹងមានជ័យកន្លងទៅថ្មីៗនេះ។

ក្រោយពេលសមត្ថកិច្ចបើកការស្រាវជ្រាវតាមកាំមេរ៉ាសុវត្ថិភាពដែលនៅជុំវិញក្បែរកន្លែងកើតហេតុ នៅវេលាម៉ោង ១៨និង០០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន 0៤នាក់ នៅចំណុចផ្លូវបេតុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០៤នាក់ ខាងលើនេះរួចមកសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង ០៤នាក់ តាមរថយន្តភ្លាមៗទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីសាកសួតាមនិតិវិធី៕ ដោយ ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9166238