ក្លិបបិសាចក្រហម Manchester United កំពុងត្រៀមចូលខ្លួនមកប្រជែងយកខ្សែបម្រើកណ្តាលវ័យក្មេងសញ្ជាតិបារាំង កីឡាករ Camavinga ពីក្លិប Rennes នៅទីផ្សារដោះដូរកីឡាករបើកទ្វារខាងមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Sun។
ក្លិប Man Utd នឹងត្រូវចូលខ្លួនមកប្រជែងជាមួយ ក្លិប Real Madrid និង Borussia Dortmund ដើម្បីចុះហត្ថលេខាយកខ្សែបម្រើវ័យ ១៧ឆ្នាំ ខាងលើ ខណៈពេលដែលតម្លៃខ្លួនរបស់ខ្សែបម្រើរូបនេះកំពុងកើនឡើងដល់ ៦០លានអឺរ៉ូ ក្រោយក្លិបធំៗបានចាប់អារម្មណ៍ច្រើន។
Camavinga លេងជាខ្សែបម្រើកណ្តាលឱ្យក្លិប Rennes នៅរដូវកាលនេះ ដោយបង្ហាញខ្លួនបាន ២៥ប្រកួត រកបាន ១គ្រាប់ និងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ២លើក ផងដែរ ហើយថែមទាំងជួយឱ្យក្លិបឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងក្របខណ្ឌ Ligue ថែមទៀតផង៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖The Sun