Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយករដ្ឋមន្រ្តីថៃកាន់ទុក្ខមរណភាពរបស់អ្នកស្ម័គ្រចិត្តសុខភាពសាធារណៈអាយុ ៧២ឆ្នាំ

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុធចាន់អូចា បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកស្ម័គ្រចិត្តសុខភាពសាធារណៈអាយុ ៧២ឆ្នាំដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍នាពេលថ្មីៗនេះ។ តាមរបាយការណ៍បានឱ្យដឹងថា ជនរងគ្រោះមានគ្រោះថ្នាក់ពេលកំពុងជិះម៉ូតូចែកម៉ាស់និងជែលអនាម័យដល់អ្នកភូមិ ក្នុងស្រុក Termbang Nangbuat ខេត្ត Suphan Buri ។

នាយករដ្ឋមន្រ្តីបានបង្ហោះសាររបស់លោកនៅលើហ្វេសប៊ុកថា «លោកតា Boonsong (Manaowaan) បានចុះឈ្មោះជាអ្នកស្ម័គ្រចិត្តសុខភាពនៅក្នុងសហគមន៍របស់លោកក្នុងឆ្នាំ១៩៨៦។ អស់រយៈពេល ៣៤ឆ្នាំលោកតា Boonsong បានលះបង់ខ្លួនដើម្បីជួយអ្នកដទៃច្រើនណាស់។ គាត់ជាមនុស្សល្អម្នាក់ក្នុងសហគមន៍និងក្នុងប្រទេស ហើយគាត់សមនឹងទទួលបានការកោតសរសើរ»។

រូបតំណាង

មានអ្នកស្ម័គ្រចិត្តសុខភាពសាធារណៈប្រហែលមួយលាននាក់នៅក្នុងប្រទេសថៃ។ បើទោះបីជាពួកគេទទួលបានប្រាក់ឧបត្ថម្ភតិចតួចក៏ដោយ ប៉ុន្តែវាគឺជាផ្នែកសំខាន់មួយនៃការចូលរួមប្រយុទ្ធប្រឆាំងនៅក្នុងប្រទេសដើម្បីទប់ស្កាត់វីរុសកូវីដ ១៩នៅតាមជនបទ។ ពួកគេក៏បានដើរតួនាទីជាអ្នកឃ្លាំមើលប្រជាជននៅកន្លែងរដ្ឋដាក់ឱ្យនៅដាច់ដោយឡែក និងក្នុងការអនុវត្តវិធានការណ៍រក្សាគម្លាត រួមទាំងការស្នាក់នៅផ្ទះតាមសហគមន៍មូលដ្ឋានផងដែរ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9165720