ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដោយមានការណែនាំពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវចំនួន ២ ទីតាំងផ្សេងគ្នា។
ការចុះណែនាំស្តីពីការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ។ ដោយទាំងពីរទីតាំងនោះរួមមាន៖
ទីតាំងទី១ ៖ ណែនាំដល់បងប្អូនអាជីវករលក់ដូរនៅលើផ្លូវជុំវិញផ្សារទឹកថ្លាឱ្យពួកគាត់រើចេញ និងខិតចូលទៅក្នុងផ្ទះ និងរុះរើសំយ៉ាបខាងមុខផ្ទះ ដើម្បីបើកផ្លូវងាយស្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។
ទីតាំងទី២ ៖ ណែនាំដល់បងប្អូនអាជីករដែលលក់ដូរនៅផ្លូវចូលសាលាសង្កាត់ទឹកថ្លា (បុរី១០០ខ្នង) មិនឲ្យលក់ដូរបង្ករឲ្យប៉ះពាល់ការធ្វើចរាចរណ៍៕ ដោយ៖ ភាព