Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខៀវ សុភ័គ៖ រាជរដ្ឋាភិបាល គឺមិនទុកឲ្យពលរដ្ឋរស់ដោយគ្មានអាហារនោះឡើយ

ខេត្តព្រៃវែង៖ រាជរដ្ឋាភិបាល គឺមិនទុកឲ្យពលរដ្ឋរស់ដោយគ្មានអាហារនោះឡើយ អំឡុងវិបត្តិការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមប្រសាសន៍លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ថ្លែងក្នុងពិធីចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការខ្វះខាត នៅឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ។

រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងាថ្នាក់ជាតិ ចុះជួយស្រុកកំពង់ត្របែកខាងលើបានធានាចំពោះមុខប្រជាពលរដ្ឋថា ក្រុមការងារថ្នាក់ជាតិមិនឲ្យប្រជាពលរដ្ឋណាម្នាក់រស់នៅស្រុកកំពង់ត្របែក ឃុំផ្កូវគ្មានស្បៀងអាហារឡើយ ដោយហេតុថា ក្រុមការងារថ្នាក់ជាតិ តែងតែចុះជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា៖ “ស្រុកកំពង់ត្របែកនេះ ជាពិសេស ឃុំថ្កូវ ខ្ញុំសូមធានាជាមួយក្រុមការងារទាំងអស់ថា មិនឲ្យបងប្អូនយើងដាច់ស្បៀងជាដាច់ខាត ចឹងហើយបានយើងខ្ញុំទាំងអស់គ្នានេះ ចូលរួមចែកអំណោយនាពេលនេះឲ្យទាន់ពេលវេលា ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋរបស់យើង”។

លោកបន្តអះអាងថា ក្រុមការងារថ្នាក់ជាតិ កំពុងចែកអំណោយនាពេលនេះ បានខិតខំប្រឹងប្រែងណាស់ ដើម្បីចូលរួមដោះស្រាយបញ្ហានានាជាមួយ ប្រជាពលរដ្ឋ ហើយក្រុមការងារក៏សន្យាថា នឹងបន្ដដោះស្រាយបញ្ហានានាបន្ថែមទៀតជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់រស់នៅយ៉ាងសុខស្រួល៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9165693