Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយករដ្ឋមន្រ្ដីវៀតណាម បញ្ជាឲ្យបន្ដធ្វើសង្រ្គាមប្រឆាំងនឹងកូវីដ១៩

ក្រោយពេលរកឃើញការឆ្លងថ្មី២ករណី នៃកូវីដ១៩ នាយករដ្ឋមន្រ្ដីវៀតណាម បានចេញ​បទបញ្ជាឲ្យបន្ដអនុវត្ដវិធានការប្រឆាំងនឹងការឆ្លងរីករាលដាល នៃកូវីដ១៩ ក្នុងបរិបទថ្មី។

លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្ដីវៀតណាម បានស្នើដល់ក្រសួងនានា មន្រ្ដី​កម្រិត​ក្រសួង គណ:កម្មាធិការប្រជាជនខេត្ត និងទីក្រុងនានា ត្រូវតែបន្ដធ្វើសង្រ្គាមប្រឆាំងនឹង​ខ្មាំង​សត្រូវដ៏សាហាវនេះ (កូវីដ១៩)។ គ្រប់ក្រសួង និងស្ថាប័នទាំងអស់ ​ត្រូវតែប្រមូលផ្តុំ ចូលរួម​ជាមួយ​នឹងប្រព័ន្ធនយោបាយទាំងមូល និងប្រជាជន។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏ត្រូវតែបន្ត​អភិវឌ្ឍ​ផលិតកម្ម និងអាជីវកម្មផងដែរ។

លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា មន្រ្ដី និងសមាជិកក្នុងជួរបក្ស ក៏ដូចជា បុគ្គលិករដ្ឋ ត្រូវតែធ្វើ​ជាគំរូ នៅក្នុងការងារនេះ។ រីឯការងារ​អនាម័យត្រូវតែបន្ត ខណៈពិធីបុណ្យសាសនា និងព្រឹត្តិការណ៍កីឡា នៅតែត្រូវផ្អាក ក្រោមបទបញ្ជានេះ។ ទន្ទឹមគ្នានេះដែរ គ្រឹះស្ថាន អាជីវកម្មនានា លើកលែងតែអ្នកផ្តល់សេវាកម្មដែលមិនចាំបាច់ ហើយតំបន់ទេសចរណ៍​អាចដំណើរការជាថ្មី ក្រោមវិធានការសុវត្ថិភាព។

យោងបទបញ្ជានោះ បានឲ្យដឹងថា សម្រាប់ការសិក្សារបស់សិស្សនេះ គួរតែត្រូវ​បាន​ធ្វើឡើង នៅតាមអ៊ិនធើរណេត និងនៅតាមសាលារៀន។  ជាមួយគ្នានេះដែរ លោកនាយករដ្ឋ​មន្ត្រី ​ក៏បានប្រគល់ភារកិច្ចជាក់ស្តែង​ដល់ក្រសួងសុខាភិបាល ក្រសួងការពារជាតិ ក្រសួង​សន្តិសុខសាធារណៈ ក្រសួងបរទេស ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ហើយក្រសួង​ព័ត៌មាន​និងគមនាគមន៍ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយស្ថាប័នពាក់ព័ន្ធបន្តប្រយុទ្ធ​ប្រឆាំងនឹងកូវីដ១៩ ។

ក្រៅពីនេះ លោកនាយករដ្ឋមន្រ្ដីវៀតណាម ក៏បានលើកទឹកចិត្តដល់អង្គការនានា ក៏ដូចជា អ្នកស្ម័គ្រចិត្ដ និងប្រជាជន ឲ្យចូលរួមនៅក្នុងសកម្មភាព​ប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង​នេះផងដែរ៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9165690