Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូរ៉េខាងជើងមានសកម្មភាពយោធាខុសប្រក្រតី ទាំងកងកំាភ្លើងធំ និងកម្លាំងអាកាស

រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong-doo បានបញ្ជាក់ថា កូរ៉េខាង​ជើង បានបញ្ចេញសកម្មភាពយោធាខុសប្រក្រតី​ ​ទាំងទាហានជើងគោក និងអាកាស។

រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើងបានបង្កឲ្យមាន​ភាព​តានតឹង តាមរយៈការបញ្ចេញសកម្មភាពយោធា។ មិនតែប៉ុណ្ណោះ​កូរ៉េខាងជើងមិនបានឆ្លើយ​តបទៅនឹងសំណើពិភាក្សាពីកូរ៉េខាងត្បូងនោះឡើយ។

សកម្មភាពខាងលើកើតឡើង​ ក្រោយពេលមានព័ត៌មានផ្សាយថា គណៈប្រតិភូសុខាភិបាលចិន​បានចាកចេញពីទីក្រុងប៉េកាំង នៅថ្ងៃទី​២៣ ខែមីនា ទៅកាន់កូរ៉េខាងជើង ក្នុងពេល​ដែលមានពាក្យចរចាមអារ៉ាមថា លោក គីម ជុងអ៊ុន ត្រូវវះកាត់បេះដូង។​ ទាំងនោះ​ហើយទើបមានព័ត៌មានខុសៗគ្នា ហើយព័ត៌មានទាំងនោះ​គ្រាន់តែជាការព្យាករណ៍ ឬសន្និដ្ឋានតែប៉ុណ្ណោះ មិនពិតប្រាកដ ១០០ភាគរយនោះឡើយ។

កន្លងមកថ្មីៗ លោក ត្រាំ ក៏បាននិយាយថា  អាមេរិក មិនអាចក្តាប់បានព័ត៌មាន ពីសុខភាព​របស់​​មេដឹកនាំ គីម ជុងអ៊ុន ឡើយ ហើយព័ត៌មាន ដែល CNN ​បានចុះផ្សាយ មិនពិតនោះទេ៕ ប្រែ​សម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9165568