Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្មានការចាក់ចោលផ្លែស្វាយព្រោះគ្មានទីផ្សារ ដោយសារវិបត្តិកូវីដ១៩ ដូចជនខិលខូចបង្ហោះនោះទេ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញមកបកស្រាយជូនសាធារណៈជន បន្ទាប់ពីបានឃើញរូបភាព និងវីដេអូរៀបរាប់អំពីការបង្ខំចិត្តត្រូវចាក់ចោលផលិតផលកសិកម្មជាផ្លែស្វាយ ដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩។

ក្រសួងពាណិជ្ជកម្មជាបញ្ជាក់ឱ្យដឹងថា ក្រោយចុះដល់ទីតាំង និងពិនិត្យស្វាយដែលបានចាក់ចោលនេះ ព្រមទាំងសាកសួរដល់ភាគីពាក់ព័ន្ធ បានរកឃើញថា ទីតាំងកើតហេតុស្ថិតនៅចំការស្វាយភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយស្វាយទាំងនោះ ជាស្វាយដែលខូចដោយសារទុំក្នុងកញ្ចប់ មានបរិមាណប្រហែលជា ២តោន ដែលត្រូវតែចាក់ចោលដោយសារអ្នកទិញ មិនអាចទទួលទិញបាន ព្រោះមានបញ្ហាទាក់ទងនឹងគុណភាព។

ក្រសួងបានបន្តថា មើលជាក់ស្តែងក្នុងរូបភាពដែលបង្ហាញរូបស្វាយទុំជោរពណ៌លឿង ដែលពុំអាចនឹងទុកឱកាសឱ្យដឹកជញ្ជូនទៅលក់ឯណាទៀតបាន សូម្បីតែយកទៅរោងចក្រធ្វើតំណាប់ស្វាយ កុំថាឡើយនាំចេញទៅបរទេសដែលត្រូវការរយៈពេលសម្រាប់ដឹកជញ្ជូន ដូច្នេះទាមទារផ្លែស្វាយដែលមានគុណភាពតាមតម្រូវការទីផ្សារ។

ក្រសួងពាណិជ្ជកម្មបានអះអាងថា ទោះជាស្ថិតក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩ ក៏ដោយ ក៏កសិផលកម្ពុជានៅតែមានទីផ្សារទាំងសម្រាប់ការនាំចេញ និងទីផ្សារក្នុងស្រុក ឱ្យតែទំនិញទាំងនោះមានគុណភាពស្របតាមតម្រូវការទីផ្សារ ពិសេសផ្លែស្វាយ។ ផ្លែស្វាយដែលមានគុណភាពល្អ រោងចក្រផលិតដំណាប់ស្វាយទទួលប្រមូលទិញក្នុងតម្លៃពី ៥០០រៀល ទៅ ៥៥០រៀលក្នុងមួយគីឡូក្រាម ចំណែកផ្លែស្វាយដែលខ្ចប់ក្នុងកញ្ចប់សម្រាប់នាំចេញ គឺបានថ្លៃដល់ ៩០០រៀលក្នុងមួយគីឡូក្រាម៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9165521