Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

និស្សិតវៀតណាម២នាក់មកពីជប៉ុន ឆ្លងកូវីដ១៩

ក្នុងរយ:ពេលប្រហែល១សប្ដាហ៍កន្លងមកនេះ នៅក្នុងប្រទេសវៀតណាម មិនមាន​ករណីឆ្លង​កូវីដ១៩នោះទេ ប៉ុន្ដែទើបតែពីល្ងាច ថ្ងៃទី២៤ ខែមេសា មានការឆ្លងថ្មី២ចំនួន២ករណី ហើយ អ្នកឆ្លងចុងក្រោយនេះជានិស្សិតមកពីប្រទេសជប៉ុន។

យោងតាមរបាយការណ៍ចេញពីគណ:កម្មាធិការជាតិបង្ការ និងគ្រប់គ្រងកូវីដ១៩របស់វៀត​ណាម ចេញផ្សាយ​ កាល​ពីព្រឹក ថ្ងៃទី២៥ ខែមេសា ថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេស​វៀតណាម​​ មានអ្នកឆ្លង ចំនួន២៧០នាក់ ប៉ុន្ដែមិនមានករណីស្លាប់ដោយសារកូវីដ១៩នោះ​ទេ។

យោងតាមសារព័ត៌មានវៀតណាម Vietnamplus បានផ្សាយថា កាលពីល្ងាច ថ្ងៃទី២៤ ខែ មេសា មាន​ករណី​ថ្មីចំនួន២ ត្រូវបានរកឃើញទៅលើនិស្សិតពីរនាក់ត្រឡប់ មកពី ប្រទេស ជប៉ុន។ រីឯ​ពួក​គេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ហើយបច្ចុប្បន្នកំពុងសម្រាក​ព្យាបាល នៅក្នុង​មន្ទីរ​ពេទ្យ។ បច្ចុប្បន្ន នៅក្នុងប្រទេសវៀតណាម មានមនុស្ស ៦៨ ៨៩០នាក់ ត្រូវ​ដាក់​ឲ្យនៅ​ដាច់ដោយឡែក និងតាមដានពីស្ថានភាពសុខភាពរបស់ពួកគេ។

វៀតណាម ត្រូវបានមេដឹកនាំ នៃបណ្ដាប្រទេសដទៃទៀត កោតសរសើរ​ពីការទប់ស្កាត់​ការ​ឆ្លង​រីករាលដាល នៃកូវីដ១៩ បាន​ល្អ​ជាងបណ្ដាប្រទេសនានា ក្នុងតំបន់។ ប៉ុន្ដែប្រសិនបើ​វៀត​ណាម មិនមានវិធានការល្អទេនោះ គឺប្រទេសវៀតណាមអាចនឹងមានអ្នកឆ្លងច្រើន ព្រោះ​វៀតណាមមាន​ព្រំដែនជាប់ជាមួយនឹងប្រទេសចិន ជាទីផ្ទុះឡើង នៃកូវីដ១៩៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9165422