កិច្ចប្រជុំ G20 អនឡាញដែលប្រទេសអារ៉ាប៊ីសាអូឌីត ជាម្ចាស់ផ្ទះ ត្រូវបានលុបចោល នៅនាទីចុងក្រោយ ដោយសារតែវិវាទ រវាងចិន និង អាមេរិក ស្តីពីតួនាទីរបស់ WHO ពាក់ព័ន្ធកូវីដ១៩។
មុនដំបូង កិច្ចប្រជុំ G20 នឹងមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ប៉ុន្តែក្រោយមកក៏មិនមានព័ត៌មាន ស្តីកិច្ចប្រជុំ ដែលអារ៉ាប៊ីសាអូឌីត ប្រកាសនោះឡើយ ។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថា ការសម្រេចផ្អាកជំនួយរបស់អាមេរិក ទៅលើអង្គការសុខភាពពិភពលោក WHO គឺដើម្បីបង្វែរការចាប់អារម្មណ៍របស់សហគមន៍អន្តរជាតិស្តីពីវិបត្តិកូវីដ១៩នៅអាមេរិក ។ សកម្មភាពទាំងនោះក៏ជាចេតនាទម្លាក់កំហុសទៅឲ្យចិនផងដែរ។ មកទល់ពេលនេះ អាមេរិក នៅតែនិយាយថា WHO បានលម្អៀងទៅខាងចិន ហើយចិនត្រូវតែទទួលខុសត្រូវ ចំពោះការខាតបង់ បង្កឡើងដោយវីរុសកូវីដ១៩។
ទំនាក់ទំនង រវាងអាមេរិក និងចិន កាន់តែអាក្រក់ទៅៗ អាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ពិភពលោក។ ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា អាមេរិកកំពុងតែអូសទាញប្រទេស ដែលរងការខាតបង់ច្រើនជាងគេ ទាំងអាយុជីវិត និងទ្រព្យសម្បត្តិ ដាក់គំនាបទៅលើប្រទេសចិន បង្ខំឲ្យចិនសងសំណង់។ ប៉ុន្តែរឿងនោះ មិនអាចទៅរួចឡើយ ដោយសារចិននៅពេលនេះមានភាពរឹងមាំ មានទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ ពិសេសគឺប្រទេសតំបន់អឺរ៉ុបតែម្តង៕ ប្រែសម្រួលដោយ៖MEO