កាលពីថ្ងៃសុក្ររដ្ឋាភិបាលបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ១៩ថា មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន១៥ករណី ដោយមិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២៨៥៤ករណី ។
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុសកូវីដ១៩ បាននិយាយថា ចំនួនករណីថ្មីកាន់តែទាបទៅៗពីមួយថ្ងៃទៅមួយថ្ងៃ គឺជាលទ្ធផលដែលប្រជាជនបានសហការជាមួយវិធានការណ៍ទប់ស្កាត់ជំងឺក្នុងរយៈពេល ៧ទៅ១៤ ថ្ងៃកន្លងមកនេះ។
រូបតំណាង
លោកបានមានប្រសាសន៍ថា ការឆ្លើយតបរបស់ប្រជាជនបច្ចុប្បន្នចំពោះវិធានការណ៍នេះនឹងបង្ហាញលទ្ធផលក្នុងរយៈពេល៧ទៅ១៤ថ្ងៃខាងមុខ។ ករណីថ្មីចំនួន ១៥ រួមមានមនុស្ស ៩នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺមុនៗ ៤នាក់ផ្សេងទៀតនៅទីក្រុងបាងកកនិងភូកេត ២នាក់ទៀតនៅខេត្តSongkhla ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post