Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្តភូកេតមានករណីអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ១ករណីថែមទៀត

ស្ត្រីជនជាតិថៃម្នាក់បានឆ្លងវីរុស Covid-19 ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបក្នុងខេត្តបានកើនឡើងដល់ ២០២ករណី។​

ក្រុមរាយការណ៍បន្ទាន់នៅខេត្តបាននិយាយថា នៅថ្ងៃសៅរ៍នេះមានអ្នកឆ្លងវីរុសចំនួន១ករណី ខណៈអ្នកជំងឺ ៦នាក់បានជាសះស្បើយនិងត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ។ ស្ត្រីឆ្លងវីរុសកូវីដ១៩ចុងក្រោយគេ ជាជនជាតិថៃដែលធ្វើការខ្លួនឯង អាយុ ៦០ឆ្នាំ។ គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលផ្ទុកវីរុសពីមុន។ តាមប្រភពបានឱ្យដឹងថា គាត់បានស្នាក់នៅក្នុងគេហដ្ឋានមួយនៅ tambon Wichit ក្នុងស្រុក Muang និងបានធ្លាក់ខ្លួនឈឺនៅថ្ងៃទី១៦ ខែមេសា។

រូបតំណាង

ចាប់ពីថ្ងៃទី៥ ខែមករាដល់ថ្ងៃសុក្រ ទី២៤ មេសា មានអ្នកជំងឺចំនួន១៥៩នាក់ក្នុងចំណោម២០២នាក់ដែលឆ្លងវីរុសកូវីដ១៩ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ បច្ចុប្បន្នមានអ្នកជំងឺ ៤២នាក់កំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9165134