Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាហានអាមេរិកទាំងអស់ត្រូវធ្វើតេស្តរកកូវីដ១៩

កម្លាំងទាហានអាមេរិក បានរៀបចំគម្រោងធ្វើតេស្តទៅលើទាហាន ១,៤ លាន​នាក់ ហើយនេះ​ជាការធ្វើតេស្តទ្រង់ទ្រាយធំបំផុត ដើម្បីស្វែងរកទាហានឆ្លងវីរុសកូវីដ១៩ ។ លោក​ John Hyten ​អនុប្រធានគណ:កម្មការទីបញ្ជាការកម្លាំងទាហានអាមេរិក​ បានបញ្ជាក់ថា​ មន្ទីរបញ្ច​កោណ​នឹងធ្វើតេស្តដល់ទាហាន​៦ម៉ឺននាក់ ក្នុងមួយថ្ងៃ។

លោក​ John Hyten ​បានបញ្ជាក់ថា «យើងនឹងធ្វើតេស្តដល់កម្លាំងទាហានទាំងអស់ ​ដើម្បីធានា ថា មិនមានទាហានអាមេរិកណាម្នាក់ឆ្លងកូវីដ​១៩នោះឡើយ​។ ក្រៅពីនេះ ទាហានបម្រុង ក៏ត្រូវ​ធ្វើតេស្តផងដែរ​។

តាមព័ត៌មានពីមន្ទីបញ្ចកោណ បានបញ្ជាក់ថា ទាហានអាមេរិក​នឹងត្រូវចែកចេញជា​៤ក្រុម ។ ក្រុមទី១ គឺកម្លាំងបរមាណូយុទ្ធសាស្ត្រ ។ ក្រុមទីពីរគឺ កម្លាំងទាហានស្ថិតនៅតំបន់​ប្រយុទ្ធ និង​ចូលរួមសកម្មភាពទប់ស្កាត់​កូវីដ១៩។ ក្រុមទី​៣ គឺទាហានឈរជើងនៅក្រៅប្រទេស ហើយក្រៅ​ពីនេះ គឺស្ថិតនៅក្នុងក្រុមទី​៤។

សកម្មភាពខាងលើបានកើតឡើង ក្រោយពេលកម្លាំងទាហានអាមេរិកឆ្លងកូវីដ១៩ កើនឡើង​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ។ ជាមធ្យម អាមេរិកមានទាហានឆ្លងកូវីដជិត១០០នាក់​។ មកទល់ពេល​នេះ មានកម្លាំងទាហានអាមេរិក ជិត​៤ពាន់នាក់ហើយ ឆ្លងកូវីដ១៩៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9165129