Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឪពុកម្ដាយសិស្សសាលា CIA លើកគ្នាតវ៉ាស្នើឱ្យបញ្ចុះតម្លៃ៤៥%សម្រាប់ការរៀនតាមអនឡាញ

ភ្នំពេញ៖ មាតាបិតា និងអាណាព្យាបាលសិស្សសាលាអន្តរជាតិ CIA ជាច្រើននាក់បានប្រមូលផ្តុំគ្នានៅមុខសាលា ដើម្បីស្នើឱ្យសាលាបញ្ចុះតម្លៃ ៤៥ភាគរយដល់សិស្សម្នាក់ៗ ក្នុងការសិក្សានៅតាមផ្ទះ ដោយសាលាបានបិទទ្វារហើយបង្រៀនតាមប្រព័ន្ធអនឡាញដល់កូនៗរបស់ពួកគាត់។

គួរបញ្ជាក់ផងដែរថា សាលាអន្តរាជាតិ CIA នេះ មានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានសិស្សសរុប ៤០០០នាក់ ហើយសាលានេះត្រូវបានបិទទ្វារស្របពេលដែលក្រសួងអប់រំបានប្រកាសជាផ្លូវការឱ្យវិសម្សកាលតូចមុនកាលកំណត់ ខណៈពេលដែលជំងឺរឆ្លងកូវឹដ១៩ កំពុងតែរីករាលដាល។ ក្រោយពេលសាលាអន្តរជាតិ CIA បានបិទទ្វារបស់ខ្លួនរួចមក ក៏មានការតម្រូវឱ្យសិស្សទាំងអស់សិក្សាតាមប្រព័ន្ធអនឡាញ ដែលខាងសាលាតម្រូវឲ្យមាតាបិតា និងអាណាព្យាបាលសិស្សបង់លុយដល់សាលា ដែលសាលាបញ្ចុះតម្លៃជូន ២៥ភាគរយ។

តាមមតិយោបល់របស់អាណាព្យាបាលសិស្ស គាត់បានលើកឡើងថា ការបញ្ចុះតម្លៃត្រឹមតែ ២៥ភាគរយ គឺមានផលវិបាកសម្រាប់ពួកគាត់ ស្របពេលសេដ្ឋកិច្ចរបស់ពួកគាត់កំពុងធ្លាក់ចុះ ដូច្នេះហើយពួកគាត់បានស្នើសុំឱ្យសាលាជួយបញ្ចុះតម្លៃឲ្យបានត្រឹម ៤៥ភាគរយ ទើបពួកគាត់មានលទ្ធភាពបង់ជូនសាលា បើសិនជាការស្នើសុំបញ្ចុះតម្លៃ ៤៥ភាគរយមិនបានទេ នោះពួកគាត់និងបន្តធ្វើការតវ៉ានៅមុខសាលា លុះត្រាតែបានលទ្ធផល ៤៥ភាគរយ។ ហើយពួកគាត់ និងសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងអប់រំ ជាពិសេសសុំការជួយអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9164994