លីគកំពូលបាល់ទាត់របស់ប្រទេស ហូឡង់ ដែលជាក្របខណ្ឌ Eredivisie ត្រូវបានរំសាយចោលក្រោមហេតុផលនៃការរីករាលដាលខ្លាំងរបស់ជំងឺ កូវីដ ១៩។
Eredivisie គឺជា លីគបាល់ទាត់ដ៏ធំមួយនៅ ហូឡង់ ដែលបានបញ្ចប់មុនរដូវកាល ដោយគ្មានម្ចាស់ជើងឯក ស្របពេលដែល ក្លិប Ajax ជាក្រុមឈរនៅកំពូលតារាង មាន៥៦ពិន្ទុ។
ទាក់ទងនឹងការរំសាយនេះដែរ បន្ទាប់ពីនាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte បានប្រកាសហាមប្រាមនូវ ការបង្កើតព្រឹត្តិការណ៍ធំៗ រយៈពេល ៣ខែបន្តទៀត ដែលធ្វើឲ្យលីគបាល់ទាត់កំពូលក្នុងប្រទេសនេះ ត្រូវបានរំសាយចោលតែម្តង។
គួរបញ្ជាក់ផងដែរថា ក្រោយលីគត្រូវបានរំសាយ គេមិនអាចរកឃើញម្ចាស់ជើងឯងនៅឆ្នាំនេះបានទេ ចំណែកឯក្រុមដែលកំពុងឈរនៅបាតតារាង ក៏មិនត្រូវបានកាត់ឱ្យទៅលេងនៅលីគលំដាប់ទី២ ហើយក៏មិនមានក្រុមដែលត្រូវដំឡើងមកលេងលីគកំពូលនៅរដូវកាលក្រោយផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore