តារាចម្រៀងហុងកុង Faye Wong ត្រូវបានគេបញ្ចូលឈ្មោះជាសិល្បករម្នាក់ដែលនឹងក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ Believe in the Future ជាការប្រគុំតន្រ្តីដែលមានអត្ថប្រយោជន៍តាមរយៈអនឡាញរបស់ចិនដើម្បីជួយប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតសកល Covid-19។
ទោះបីជាអ្នកគ្រប់គ្រងជាយូររបស់តារាចម្រៀង Faye Wong លោក Chan Ka-ying បាននិយាយថាការសម្ដែងរបស់នាងកំពុងស្ថិតនៅក្នុងការពិភាក្សានៅឡើយ ប៉ុន្តែឈ្មោះរបស់ Faye Wong ត្រូវបានដាក់ចូលក្នុងបញ្ជីរួចហើយរួមជាមួយសិល្បករផ្សេងទៀតដែលត្រូវសំដែងនៅក្នុងកម្មវិធីនេះ។ Believe in the Future ដែលត្រូវបានគេស្គាល់ថា Xiangxin Weilai ជាភាសាចិនកុកងឺ គឺជាព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃដែលនឹងមានសិល្បកររហូតដល់ ១០០ នាក់។
តន្ត្រីករជនជាតិចិនលោក Gao Xiaosong ដែលជាប្រធានគណៈកម្មាធិការយុទ្ធសាស្រ្តកំសាន្ត Alibaba និងជាសហស្ថាបនិកនៃ Alibaba Music Group គឺជាអ្នកគ្រប់គ្រងទូទៅនៃការប្រគុំតន្រ្តីតាមអនឡាញនេះ។ យោងតាមលោក Gao បានឲ្យដឹងថាព្រឹត្តិការណ៍នេះគឺដើម្បីរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតក៏ដូចជាលើកទឹកចិត្តដល់អ្នកនៅរស់និងជួយគាំទ្រដល់បុគ្គលិកពេទ្យនិងប្រជាជនសាមញ្ញដែលកំពុងតស៊ូចាប់ផ្តើម។ ចំពោះកាលបរិច្ឆេទសម្រាប់ព្រឹត្តិការណ៍នេះមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕