Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកគ្រូពេទ្យជាកូនភ្លោះ២នាក់នៅអង់គ្លេស ស្លាប់ដោយកូវីដ១៩

ស្រ្ដី២នាក់ជាកូនភ្លោះបានកើតចេញពីឧទរ(ផ្ទៃ) ក្នុងថ្ងៃតែមួយ ហើយប្រកបមុខរបរជាគិលានុប​ដ្ឋាយិកា តែជាអកុសលពួកនាងបានឆ្លងវីរុសកូវីដ១៩ ធ្វើឲ្យពួកនាងចាកចោល​ពិភពលោក​នេះ នៅក្នុងសប្ដាហ៍តែមួយ។

យោងតាមបណ្ដាញផ្សព្វផ្សាយរបស់អង់គ្លេស BBC បានផ្សាយ នៅថ្ងៃទី២៥ ខែមេសា ថា ស្រ្ដីទាំង២នាក់បងប្អូន ជាកូនភ្លោះនោះ គឺឈ្មោះ Katy Davis  និងឈ្មោះ Emma Davis ។ ពួកនាងទាំង២នាក់ បម្រើការងារជាគិលានុបដ្ឋាយិកា ហើយបានឆ្លងវីរុសកូវីដ១៩  នៅក្នុង​ប្រទេស​អង់គ្លេស។ ប៉ុន្ដែជាអកុសល ពួកនាងទាំង២នាក់បានស្លាប់ដោយសារកូវីដ១៩ នៅក្នុង មន្ទីរពេទ្យ Southampton ។ រីឯពេលវេលា នៃការស្លាប់របស់ពួកនាង គ្រាន់តែមុន និងក្រោយ​គ្នា តែ៣​ថ្ងៃប៉ុណ្ណោះ។

ប្រភពព័ត៌មានពីសាច់ញាតិ បានឲ្យដឹងថា ស្រ្ដីទាំង២នាក់នេះ រស់នៅជាមួយគ្នា ហើយពួក​នាង​​ស្រឡាញ់គ្នា​ខ្លាំងណាស់ ដោយទៅណាមកណា តែងតែទៅជាមួយគ្នាជានិច្ច។ កន្លងមក ពួកនាងធ្លាប់មានបញ្ហាសុខភាពដែរ ប៉ុន្ដែមួយរយ:ចុងក្រោយនេះ ពួកនាងក៏ត្រូវបានធ្វើតេស្ដ​រកឃើញផ្ទុកកូវីដ១៩។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយមក ពួកនាងក៏ត្រូវគេបញ្ជូនទៅព្យាបាល នៅក្នុង​មន្ទីរ​ពេទ្យខាងលើ។ ប៉ុន្ដែជាអកុសល ពួកនាងបានស្លាប់ចោលសាច់ញាតិ ដោយគ្រាន់តែមុន និងក្រោយគ្នាតែ រយ:​ពេល៣ថ្ងៃប៉ុណ្ណោះ។ ពោលគឺនាង Katy បានស្លាប់ កាលពីថ្ងៃអង្គារ ទី២១ ខែមេសា ហើយនាង Emma បានស្លាប់ កាលពីថ្ងៃទី៤ ខែមេសា។

បើគិតមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែមេសា នៅក្នុងចក្រភពអង់គ្លេស មានអ្នកឆ្លង​កូវីដ១៩ កើនឡើងដល់ ១៤៣ ៤៦៤នាក់ ក្នុងនោះស្លាប់១៩ ៥០៦នាក់៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9164417