Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

PSG ក៏ចង់បាន Pogba ដែរ នៅរដូវក្តៅនេះ

ក្លិបអ្នកមានរបស់បារាំង Paris Saint Germain កំពុងរៀបចំសំណើផ្ទេរយកខ្សែបម្រើ Paul Pogba ពីក្លិបបិចសាចក្រហម Manchester United នៅពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបើកទ្វារខាងមុខ។ នេះបើយោងតាមគេហទំព័រនៅអ៊ីតាលី Calciomercato បានចុះផ្សាយ។

ក្លិប PSG ចង់នាំយកខ្សែបម្រើសញ្ជាតិបារាំងរូបនេះទៅកាន់ប្រទេសកំណើតរបស់គេវិញ ស្របពេលដែលសាមីខ្លួននៅសល់កុងត្រាជាមួយ Man Utd មួយឆ្នាំទៀតប៉ុណ្ណោះ។

បើតាមការចុះផ្សាយបានឱ្យដឹងទៀតថា PSG នឹងផ្តល់ជូនខ្សែបម្រើ Angel Di Maria និង Julian Draxler ឱ្យទៅ Man Utd ដើម្បីជាថ្នូរនឹង Pogba ផងដែរ។ Di Maria ក៏ធ្លាប់ជាអតីតខ្សែបម្រើរបស់ ក្លិប Man Utd ម្នាក់ផងដែរ មុនពេលផ្លាស់ទៅចូលរួមជាមួយ PSG នៅឆ្នាំ២០១៥។

យ៉ាងណាមិញ PSG ក៏ត្រូវត្រៀមប្រជែងជាមួយក្លិបធំៗពីរទៀត ដោយរួមមានដូចជា Juventus និង Real Madrid ដែលសុទ្ធតែចាប់អារម្មណ៍ចង់បាន Pogba ដូចគ្នា ខណៈពេលដែលរដូវកាលនេះរូបគេទើបតែបានចូលលេងចំនួន ៨ប្រកួត ប៉ុណ្ណោះ ដោយសារមានបញ្ហារបួស៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Calciomercato

from: https://tnaot.com/km/m/detail/article/9164383