Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Giroud អាចទៅចូលរួមជាមួយ Inter នៅរដូវក្តៅនេះ ក្រោយអស់កិច្ចសន្យាជាមួយក្លិបតោខៀវ

ខ្សែប្រយុទ្ធ Olivier Giroud របស់ក្លិបតោខៀវ Chelsea នឹងទៅចូលរួមជាមួយក្រុម Inter នៅរដូវក្តៅ នេះបើយោងតាមរបាយការណ៍ពីកាសែតអ៊ីតាលី Tuttosport ។

កិច្ចសន្យារបស់ ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ៣៣ឆ្នាំ រូបនេះ នឹងត្រូវអស់សុពលភាពជាមួយនឹងក្លិប Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីចំណាយពេល ២ឆ្នាំកន្លះជាមួយក្លិប ក្រោយផ្ទេរចេញពីក្លិបកាំភ្លើងធំ Arsenal។

ក្រោយកិច្ចសន្យាអស់សុពលភាពជាមួយនឹងក្លិប Giroud ទំនងនឹងទៅចូលរួមជាមួយ Inter នៅរដូវក្តៅនេះ ក្រោមការដឹកនាំរបស់លោក Antonio Conte ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Chelsea ផងដែរ។

Giroud បានបង្ហាញខ្លួនចំនួន ១៣ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ដោយរកបាន ៣គ្រាប់៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Calciomercato

from: https://tnaot.com/km/m/detail/article/9164272