Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក Joe Biden ​ទទួលបានការគំាទ្រខ្ពស់ជាងលោក ត្រាំ​

បើតាមលទ្ធផលស្ទង់មតិរបស់សារព័ត៌មាន​ Fox News ​បានប្រកាស កាលពីថ្ងៃ ទី​២៤ ខែមេសា​ បង្ហាញឲ្យឃើញថា ​អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ​ទទួលបាន​ការគាំទ្រ​ច្រើន​​​​ជាងលោក ត្រាំ នៅក្នុងរដ្ឋ ​Florida ។

បើតាមលទ្ធផលស្ទង់មតិ លោក Joe Biden ​ ទទួលបានការគាំទ្រ ៤៦ ភាគរយ​ ចំណែកលោក ត្រាំ​ទទួល​បានតែ​៤៣ភាគរយប៉ុណ្ណោះ​។ ជាមួយគ្នានេះ ពលរដ្ឋ​១១ភាគរយ ដែលបាន​សួរមិន​ទាន់​សម្រេចថា ត្រូវគាំទ្រភាគីណាមួយឡើយ សម្រាប់ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០​។

ការបោះឆ្នោតកាន់តែខិតចូលមកជិត ប៉ុន្តែពលរដ្ឋអាមេរិកគាំទ្រលោក ត្រាំ កាន់តែធ្លាក់ចុះខ្លាំង​ ហើយអាចធ្វើឲ្យក្តីសង្ឃឹមដឹកនាំអាមេរិក១អាណត្តិ​ទៀតរបស់លោកត្រាំ កាន់តែបាត់បង់​។ ​ប៉ុន្តែ​ក្រុមអ្នកជំនាញបានលើកឡើងថា ប្រសិនបើលោក ត្រាំ អាចគ្រប់គ្រងស្ថានភាព នៃការឆ្លង​រាល​​​ដាល​កូវីដ​១៩ ហើយដំណើរការសេដ្ឋកិច្ចអាមេរិកបានក្នុងពេលឆាប់ៗ​នេះ លោកអាច​ទទួល​​បានការគាំទ្រខ្ពស់ឡើងវិញ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9164242