Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដំណឹងល្អ! អ្នកជាសះស្បើយ ៧នាក់បន្ថែមទៀត ខណៈនៅសល់តែ ៥នាក់ប៉ុណ្ណោះ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នេះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ៧នាក់បន្ថែមទៀតលើជនជាតិខ្មែរ ២នាក់,វៀតណាម ២នាក់, ចិន ២នាក់ និងម៉ាឡេស៊ី ១នាក់ ខណៈមិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ (Covid-19) ឡើយនៅថ្ងៃនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។

អ្នកជាសះស្បើយពីជំងឺកូវីដ១៩ (Covid-19) រួមមាន៖

-បុរសជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ នៅខេត្តសៀមរាប ជាអ្នកបើកបរឱ្យជនជាតិបារាំង។

-ស្តី្រជនជាតិខ្មែរ អាយុ ២០ឆ្នាំ នៅរាជធានីភ្នំពេញ ជានិស្សិតដែលវិលត្រឡប់មកពីសិក្សានៅប្រទេសអង់គ្លេស ត្រូវអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន ២លើក។

-ស្រីជនជាតិវៀតណាម អាយុ ២៧ឆ្នាំ ស្នាក់នៅអាផាតមិន ក្នុងកោះពេជ្រ នៅរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយពីទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២លើក។ 

-ស្រីជនជាតិវៀតណាម អាយុ ២៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅបន្ទប់ជួលមួយ នៅសង្កាត់បឹងកេងកង១  នៅរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ ក្រោយពីទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២លើក។ 

-ស្ត្រីជនជាតិចិន អាយុ ៣០ ជាអ្នកទេសចរ ស្នាក់នៅ Olympia ជាករណីប៉ះពាល់ដោយផ្ទាល់ជាមួយបុរសជាសង្សាដែលបានឆ្លងវីរុសកូវីដ១៩។

-ស្រ្តីជនជាតិចិន អាយុ ៣១ឆ្នាំ ជាអ្នកទេសចរ ស្នាក់នៅសង្កាត់បឹងកេងកង១  នៅរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ ក្រោយពីទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២លើក។ 

-បុរសជនជាតិម៉ាសឡេស៊ី អាយុ ៦៦ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី ជាអ្នកធ្វើការសាសនា នៅខេត្តកែប។

ចំពោះអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានថយចុះមកនៅត្រឹមចំនួន ៥នាក់ មានស្តី្រ ២នាក់ និងបុរស ៣នាក់ នៃអ្នកឆ្លងសរុប ១២២នាក់ បើគិតត្រឹមព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះ។

គិតមកដល់ថ្ងៃទី២៥ ខែមេសា នេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១២២នាក់ ដែលមានស្រ្តីចំនួន ៣៨នាក់ និងបុរស ៨៤នាក់។ 

ជាមួយគ្នានោះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១១៧នាក់ រួមមាន ជនជាតិខ្មែរ ៤៨នាក់, ចិន ៣នាក់, អង់គ្លេស ៥នាក់, បារាំង ៣៨នាក់, ម៉ាឡេស៊ី ១៣នាក់, ប៊ែលហ្សិក ១នាក់, អាមេរិកាំង ២នាក់, កាណាដា ២នាក់, វៀតណាម ៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ៕

from: https://tnaot.com/km/m/detail/article/9164218