Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បារាំង ចំណាយប្រាក់​១២​ពាន់លានអឺរ៉ូ​ជួយសង្គ្រោះក្រុមហ៊ុន Air France និង​ Renault

បារាំងបានចំណាយប្រាក់បន្ថែម​១២ពាន់លានអឺរ៉ូ ដើម្បីទ្រទ្រង់វិស័យអាកាសចរណ៍​ដែល​បានប្រឈមនឹងការខាតបង់ជាច្រើន ដោយសារការឆ្លងរាលដាលកូវីដ១៩​។ ក្រុមហ៊ុន​អាកាស​ចរណ៍ ដែលរដ្ឋាភិបាលបារាំងជួយនោះ គឺក្រុមហ៊ុនអាកាសចរណ៍​ Air France និងក្រុមហ៊ុន​ផលិតរថយន្ត​ Renault ។

បើតាមគម្រោងនោះ ក្រោយច្បាប់គ្រាមានអាសន្ន​ ត្រូវបានលុបចេញវិញ នៅថ្ងៃទី​១១ ខែ​ឧសភា តែបណ្តាភោជនីយដ្ឋាន ហាងកាហ្វេ នៅតែបន្តបិទទ្វារ​ដដែល។ កាលពីថ្ងៃទី ២៤ ខែមេសា ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានជួបជាមួយតំណាងក្រុមអ្នកវិនិយោគ ក្នុង​វិស័យភោជនីយដ្ឋាន ​សណ្ឋាគារ …ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែការ​បិទទ្វាររយៈពេល២ខែកន្លងមក។

ដើម្បីជួយដល់បណ្តាលក្រុមហ៊ុនដែលរងផលប៉ះពាល់នោះ ​រដ្ឋាភិបាលបារាំង​នឹងបង្កើត​មូល​និធិ​ពិសេស ដើម្បីជួយដល់ក្រុមហ៊ុនទាំងនោះ​។ ក្រុមហ៊ុនតូចៗ ដែលមានបុគ្គលិកតិចជាង​២០នាក់ ហើយមានប្រាក់ជំនួយក្រោម​២លានអឺរ៉ូ។

បើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ Bruno Le Maire បានបញ្ជាក់ថា ភោជនីយ​ដ្ឋាន ហាងលក់​ទំនិញ​នានា នឹងត្រូវបើកទ្វារវិញ នៅចុងខែឧសភា ដោយទទួល​បានជំនួយ​ពិសេស សម្រាប់ដំណើការ។ រដ្ឋាភិបាលក៏បានប្រកាសផ្តល់ជំនួយ ដល់ក្រុមហ៊ុនធំៗ​ចំនួនពីរ គឺក្រុមហ៊ុន​ អាកាសចរណ៍ Air France និងក្រុមហ៊ុនផលិតរថយន្ត​ Renault ៕ ប្រែសម្រួល​ដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9164184