Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នៅលើពិភពលោក ចំនួនស្លាប់និងអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងជិត៣លាននាក់

បើគិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណា ជាលើកដំបូង នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូត​មក​ដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ នៅលើពិភពលោក មានអ្នកឆ្លង​វីរុស​នេះ​​​បន្ដកើនឡើងដល់ ២ ៨២៨ ៥៧៥នាក់ ក្នុងនោះស្លាប់ ១៩៧ ០៩០នាក់ និង​ជា​សះ​ស្បើយ​៧៩៨ ៣៧១នាក់។

អាមេរិកនៅតែជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយ​កូវីដ១៩ច្រើន​ជាងគេបំផុត នៅ​លើ​ពិភពលោក ដោយមានអ្នកឆ្លង កើនឡើងដល់ ៩២៥ ៩៩៦នាក់ ក្នុងនោះស្លាប់​៥២ ១៨៤នាក់ និងជាសះស្បើយ១១០៤៣២នាក់។

ប្រទេសមានអ្នកឆ្លងច្រើនបន្ទាប់ពីអាមេរិក គឺអេស្ប៉ាញ មានអ្នកឆ្លងកើនឡើង ២១៩ ៧៦៤​នាក់ ក្នុងនោះស្លាប់ ២២ ៥២៤នាក់ និងជាសះស្បើយ៩២៣៥៥នាក់។ រីឯប្រទេស​មានអ្នក​ឆ្លង​ច្រើន​​លំដាប់លេខ៣ គឺអ៊ីតាលី ដោយមានអ្នកឆ្លងកើនឡើង ១៩២ ៩៩៤ នាក់ ក្នុងនោះ​ស្លាប់​២៥៩៦៩នាក់ និងជាសះស្បើយ ៦០៤៩៨នាក់។

ប្រទេសបារាំង មានអ្នកឆ្លង១៥៩ ៨២៨នាក់ ក្នុងនោះស្លាប់២២ ២៤៥ និងជាសះស្បើយ៤៣​៤៩៣នាក់។ អាល្លឺម៉ង់មានអ្នកឆ្លង ១៥៤ ៩៩៩នាក់ ក្នុងនោះស្លាប់៥៧៦០នាក់ និងជាសះ​ស្បើយ ១០៦ ៨០០នាក់។

ដោយឡែកប្រទេសចិន ជាទីផ្ទុះឡើង នៃកូវីដ១៩នោះ រហូតមកដល់ពេលនេះ បានធ្លាក់មក​នៅ​លេខ៩ នៃតារាងប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅលើពិភពលោក។ នៅក្នុង​ប្រទេស​ចិន មានអ្នកឆ្លងកូវីដ១៩ ចំនួន ៨២ ៨០៤ ក្នុងនោះស្លាប់ ៤៦៣២នាក់ និងជាសះ​ស្បើយ​៧៧​២៥៧នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9164174