Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ទឹកដោយមិនដឹងមូលហេតុ

បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង ២១និង០០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រភពព័ត៌មានពីឪពុកជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានប្រើឱ្យជនរងគ្រោះទៅយកទូកនៅបឹងមកទុកនៅផ្ទះ ខណៈពេលដែលកូនប្រុសបានយកមកទុកឱ្យ ជនរងគ្រោះក៏បានសុំប្រាក់ពីឪពុកម្តាយចំនួន ១០.០០០រៀល ដើម្បីឱ្យទៅឈ្មោះ បូរ៉ា ដែលជួយយកទូកជាមួយគ្នា ហើយឪពុកក៏បានឱ្យទៅ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលទទួលបានប្រាក់រួចហើយ ជនរងគ្រោះក៏បានដើរចេញពីផ្ទះទៅបាត់ លុះមកដល់វេលាម៉ោង ២០និង០០នាទី ជនរងគ្រោះក៏បានត្រឡប់មកផ្ទះវិញ រួចមួយសន្ទុះក្រោយមកឈ្មោះ ហុង យឿន ដែលត្រូវជាបងបង្កើតជនរងគ្រោះ បានដើរចូលបន្ទប់ទឹកឃើញទ្វារបន្ទប់ជាប់គន្លឹះខាងក្នុង ក៏បានធាក់មួយទំហឹង ស្រាប់តែឃើញជនរងគ្រោះចង.កនៅក្នុងបន្ទប់ទឹកនឹងខ្សែក្រណាត់អង្រឹងយ៉ាងរន្ធត់។

ក្រោយកើតហេតុក្រុមគ្រួសារបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកធ្វើកោសល្យវិច័យ និងបានឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9163106