Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើការលាងសម្អាតដៃជាមួយសាប៊ូ និងទឹកជែល ឬទឹកអាល់កុលមួយណាល្អជាង?

នៅជុំវិញពិភពលោកបាននឹងកំពុងទប់សា្តត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ដោយតែងតែណែនាំទៅកាន់ប្រជាជនរបស់ខ្លួនឲ្យមានប្រុងប្រយ័ត្ន និងការពារជាប្រចាំដូចជាការលាងសម្អាតដៃជាមួយជែល ឬទឹកអាល់កុល និងសាប៊ូ ជាដើម។ 

ផលិតផលទាំងអស់នេះគឺសុទ្ធស៊ឹងតែល្អទាំងអស់ដោយអាចកម្ចាត់មេរោគនៅលើដៃទាំងសងខាង និងពពួកអតិសុខុមប្រាណផងដែរ។ ប៉ុន្តែគ្រាន់តែជែលលាងដៃ ឬទឹកអាល់កុលមានភាពងាយស្រួលលាងសម្អាតដៃទាំងពីរបានភ្លាមៗនៅពេលដែលយើងចេញទៅក្រៅផ្ទះ ឬពេលបន្ទាន់ជាដើម។ 

រូបតំណាង

យោងតាមជំនួយការសាស្រ្តចារ្យលោកស្រីវេជ្ជបណ្ឌិត ស៊ូវីរ៉ាកន ថាមសាក់ (Suwirakorn Thamsak) ជាប្រធាននៃសមាគមជំនាញផ្នែកសើស្បែក និងសកម្មភាពសង្គមប្រចាំប្រទេសថៃ បានផ្តល់អនុសាសន៍អំពីការលាងសម្អាតដៃដោយប្រើជែល ឬទឹកអាល់កុល និងសាប៊ូ ថាតើគួរតែប្រើប្រាស់មួយណាល្អជាង?។ 

រូបតំណាង

ជែលលាងដៃ ឬទឹកអាល់កុលអាចសម្លាប់មេរោគដ៏កាចសាហាវកូវីដ ១៩បានប៉ុន្តែវាមិនអាចសម្លាប់បាក់តេរី និងមេរោគផ្សេងៗដូចជា រ៉ូតាវីរុស (Rotavirus) និង ណូរ៉ូវីរុស (Norovirus)​ នោះទេ។ ការលាងសម្អាតដៃជាមួយជែល ឬទឹកអាល់កុលឲ្យបានត្រឹមត្រូវ គឺជាទម្លាប់ដ៏សំខាន់ ព្រោះវាអាចការពារពីមេរោគរាតត្បាតផ្សេងៗ រួមទាំងជំងឺផ្លូវដង្ហើម ជំងឺរាគ និងរោគសើរស្បែកផងដែរ។

រូបតំណាង

រីឯសាប៊ូវិញ អាចងាយស្រួលប្រើនៅក្នុងផ្ទះតែប៉ុណ្ណោះ ដោយសារតែវាត្រូវការចំណាយពេលលាងសម្អាតយូរ និងត្រូវការទឹកស្អាតដើម្បីលាងជម្រះ។ ដូច្នេះប្រសិនជាមានជម្រើសគួរតែជ្រើសរើសយក ទឹកជែលឬទឹកអាល់កុលដើម្បីលាងសម្អាតដៃវិញ។ 

មិនត្រឹមតែប៉ុណ្ណោះជំនួយការរូបនេះ ក៏បានបន្ថែមនូវការណែនាំដូចជា កុំចេញទៅក្រៅផ្ទះប្រសិនជាមិនចាំបាច់ ឧស្សាហ៍លាងសម្អាតដៃជាប្រចាំ ត្រូវពាក់ម៉ាសការពារ រីឯសម្ភារសម្រាប់បរិភោគដូចជាចាន ស្លាបព្រា សម និងចង្កឹះក៏ត្រូវលាងសម្អាត និងទុកដាក់ឲ្យបានល្អ មួយវិញទៀតត្រូវរក្សាគម្លាតពីសង្គមដើម្បីការប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះផងដែរ៕  

ប្រែសម្រួលដោយ៖ Seyha

from: https://tnaot.com/km/m/detail/article/9162898