Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្នាក់ដឹកនាំក្រុងនៅជប៉ុន រងការរិះគន់ក្រោយបាននិយាយថា ស្រីៗដើរផ្សារនាំតែខាតពេល

ចៅហ្វាយក្រុង Osaka របស់ជប៉ុន បានទទួលរងនូវការរិះគន់យ៉ាងខ្លាំង ចំពោះសុន្ទរកថាណែនាំឱ្យ បុរសៗគួរតែដើរទិញទំនិញ នៅក្នុងអំឡុងពេលមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩នេះ ដោយសារតែ ស្ត្រីភាគច្រើន មានភាពរារែកច្រើន និងចំណាយពេលយូរ នៅពេលដើរទិញឥវ៉ាន់ម្តងៗ។

រូបតំណាង

ប្រទេសជប៉ុន កំពុងដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន ហើយប្រជាជននៅតំបន់ខ្លះ ត្រូវបានគេស្នើសុំកុំឱ្យចេញក្រៅដើរទិញទំនិញញឹកញាប់ពេក និងឱ្យបញ្ជូនសមាជិកគ្រួសារម្នាក់ឱ្យចេញក្រៅដើរទិញគ្រឿងទេស ដើម្បីកាត់បន្ថយការជួបទំនាក់ទំនងដែលមានមនុស្សច្រើន។

រូបតំណាង

បើតាមទីភ្នាក់ងារព័ត៌មាន Kyodo បានរាយការណ៍ថា លោក Ichiro Matsui អភិបាលក្រុង Osaka បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ថាបុរសៗគួរតែទទួលខុសត្រូវក្នុងការទិញនូវគ្រឿងទេស ពីព្រោះតែស្ត្រី “ត្រូវចំណាយពេលយូរនៅពេលដែលពួកគេដើរមើលពេញហាងហើយ នៅតែស្ទាក់ស្ទើរមិនដឹងថាទិញឥវ៉ាន់អ្វី”។

ចៅហ្វាយក្រុងរូបនេះ បានបន្ថែមទៀតថា “បុរសៗ អាចនឹងចាំនូវអ្វីដែលស្រ្តីប្រាប់ឱ្យទិញ រួចពួកគេទៅទិញ ដូច្នេះខ្ញុំគិតថា វាគឺជាការល្អដែលបុរសៗអាចដើរទិញឥវ៉ាន់ ព្រោះពួកគេទិញទំនិញបានលឿន និងអាចចៀសវាងការទំនាក់ទំនងរវាងមនុស្សបានច្រើនផងដែរ” ។ នៅខណៈពេលនោះ ក៏មានការតវ៉ាពីអ្នកសារព័ត៌មានម្នាក់ ហើយគាត់បានទទួលស្គាល់ថា សុន្ទរកថារបស់គាត់បានបង្ហាញពីការមិនស្មើភាពគ្នារវាងបុរសនិងស្រ្តី ប៉ុន្តែគាត់បាននិយាយថា វាមានពិតនៅក្នុងគ្រួសាររបស់គាត់។

រូបតំណាង

ប៉ុន្តែនៅលើបណ្តាញអ៊ីនធើណិត លោកចៅហ្វាយក្រុង ត្រូវបានសាធារណៈមតិថ្កោលទោសជាខ្លាំង ដោយក្នុងនោះ អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់ បានបង្ហោះសារចោទប្រកាន់ គាត់ថាជាមនុស្សដែលមិនគោរពស្ត្រី និងបុរស។ ជាមួយគ្នានេះ អ្នកផ្សេងទៀតដែលចូលទៅបញ្ចេញយោបល់លើសារ Twitterនោះ ដោយបានសរសេរថា “គាត់ (ចៅហ្វាយក្រុង) ជាមនុស្សដែលពេញដោយការរើសអើងចំពោះស្ត្រី” និងបន្ថែមថា “មានបុរសដែលមិនចេះគិតពិចារណា ហើយក៏មានស្ត្រីដែលមានភាពវាងវៃ និងច្បាស់លាស់ផងដែរ”។

អ្នកផ្សេងម្នាក់ទៀត បានបញ្ចេញយោបល់បន្ថែមទៀតថា “តើគាត់ (ចៅហ្វាយក្រុង)គិតថា (ស្រី្តដើរផ្សារ) ចូលចិត្តចំណាយពេលទេ?” មិនមែនទេ ពួកគេកំពុងគិតអំពីម៉ឺនុយនិងតម្លៃ។

ជាមួយគ្នា ក៏មានមតិគាំទ្រផងដែរសម្រាប់លោកអភិបាលក្រុង។ អ្នកប្រើប្រាស់ Twitter ម្នាក់បានសរសេរថា “ ត្រូវហើយ។ ជាពិសេសស្ត្រីមានវ័យចំណាស់តែងតែជជែកលេងគ្នាដោយមិនយកចិត្តទុកដាក់លើការដើរទិញឥវ៉ាន់”។

រូបតំណាង

នៅប្រទេសជប៉ុន ទោះបីជាចំនួនស្ត្រីមានការអប់រំខ្ពស់ក៏ដោយ ប៉ុន្តែប្រទេសនេះ បានជាប់ចំណាត់ថ្នាក់លេខ១២១ ក្នុងចំណោម ១៥៣ប្រទេស ដែលមានគម្លាតយេនឌ័រ ដោយសារតែមិនសូវឃើញមានវត្តមានស្រី្តនៅក្នុងឆាកនយោបាយ នេះបើតាមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០។

តួនាទីយេនឌ័រជាប្រពៃណី នៅតែបន្តចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមជប៉ុន ហើយស្ត្រីនៅតែត្រូវបានគេគិតថាជាអ្នកទទួលខុសត្រូវជាចម្បងក្នុងការមើលថែទាំកូន និងការងារក្នុងផ្ទះ បើទោះបីជាពួកគេមានការងារអាជីពក៏ដោយ ក៏អាចនឹងត្រូវបោះបង់ចោលផងដែរ។

ប្រែសម្រួលដោយ៖ កញ្ញា​ ស៊ីរ័ត្ន

ប្រភព៖ AFP

from: https://tnaot.com/km/m/detail/article/9162045