ក្នុងខ្សែភាពយន្តភាគ Hi Bye Mama កំពូលតារាសម្ដែងស្រីកូរ៉េ Kim Tae Hee ទទួលបានចំណាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្រ ទោះបីជានាងជ្រើសយកសម្លៀកបំពាក់ជាម៉ូដសាមញ្ញមកស្លៀកក៏ដោយ។
បន្ទាប់ពីខ្សែភាពយន្តភាគកូរ៉េ Hi Bye Mama ចប់ទៅ តួឯកស្រីនៃរឿង ដែលសម្ដែងដោយ Kim Tae Hee បានទទួលការសរសើរជាខ្លាំង ព្រោះសមត្ថភាពរបស់នាងនៅក្នុងរឿងនេះ ពិតជាល្អខ្លាំងមែនទែន។
ប្រពន្ធ Rain ត្រូវបានទស្សនិកជនវាយតម្លៃថា បានធ្វើឲ្យអ្នកមើលមិនតិចឡើយដែលយំតាមនាង លើសពីនេះ ក្រៅពីសាច់រឿងទាក់ទាញ សម្លៀកបំពាក់របស់ អ្នកម្ដាយកូន១រូបនេះក៏ទទួលបានចំណាប់អារម្មណ៍មិនតិចដែរ។
នៅក្នុងរឿងនេះ ស្រីស្អាតវ័យ ៤០ឆ្នាំ បានត្រឹមស្លៀកខោអាវម៉ូដសាមញ្ញប៉ុណ្ណោះ ដើម្បីសមនឹងសាច់រឿង តែនៅត្រូវបានគេសរសើរថាស្អាតលេចធ្លោដដែរ។
ទោះបីជាមានម៉ូដសាមញ្ញក៏ដោយ តែខោអាវដែលតារាកើតឆ្នាំ១៩៨០ ប្រើប្រាស់ក្នុងរឿងភាគនេះ មានតម្លៃមិនទាបឡើយ ដ្បិតសុទ្ធតែមកពីយីហោល្បីៗទាំងអស់ ដូចជា IINES, Givenchy និង Acne Studios ជាដើម។ ជាមធ្យម ខោអាវដែល Kim Tae Hee ប្រើក្នុងរឿងនេះ មានតម្លៃពី ៣៧០ដុល្លារ ទៅ៣០០០ដុល្លារក្នុងមួយឈុត៕
ប្រភព៖ koreaboo