លោកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានគេស្គាល់ថាជួយសង្គមច្រើន ក្នុងនោះមានជួយដល់មន្ទីរពេទ្យគន្ធបុប្ផា កាកបាទក្រហម និង កិច្ចការសង្គមជាច្រើនទៀត ក្នុងនោះក្នុងចង្កោមអ្នកសិល្បៈ លោកតែងតែជួយមិនដាច់ឡើយ។
ជាក់ស្តែងថ្មីៗនេះបើតាមផេកផ្លូវការលោក ហេង ឡុង បានឲ្យដឹងថា ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឿន ស្រីម៉ាច ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ១០០,៩៩០,០០០ រៀល ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ឆ្នាំ២០២០។
គួររម្លឹកផងដែរថានាពេលកន្លងមក លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន ២០០ លានរៀលដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ តាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទដោយ៖ លក្ខិណា