Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធនាគារថៃ ប្រកាសក្រឹត្យគ្រាអាសន្នថ្មី២ ជួយដល់សហគ្រាសធុនតូច និងមធ្យម

ធនាគារថៃ (BOT) កាលពីល្ងាច ថ្ងៃទី២២ ខែមេសា បានប្រកាសក្រឹត្យគ្រាអាសន្នថ្មីចំនួន២ ដែល​​នឹងអនុញ្ញាតឲ្យធនាគារកណ្ដាលថៃ ចេញវិធានការនានា សម្រាប់ជួយ​ដល់​សហ​គ្រាស​ធុន​តូច និងមធ្យម (SMEs) ដើម្បីបញ្ចៀសពីផលប៉ពាល់ នៃការរាតត្បាតដោយវីរុសកូរ៉ូណា។

បើតាមប្រភពព័ត៌មានពីធនាគារថៃ បានបញ្ជាក់ថា វិធានការ​ទាំងនេះ រួមមាន ការកាត់បន្ថយ​បន្ទុកបំណុល បង្កើនភាពងាយស្រួល និងគាំទ្រកម្មវិធីរៀបចំរចនាសម្ព័ន្ធ​បំណុល សម្រាប់​សហគ្រាស​ធុនតូច និងមធ្យម។

គណៈរដ្ឋមន្រ្តី​ បានអនុម័តលើសំណើរបស់ធនាគារថៃ ( BOT ) កាលពីដើម​សប្តាហ៍នេះ សម្រាប់​ថវិកាកម្ចី មានតម្លៃ៥០០ពាន់លានបាត(លុយថៃ) ឬស្មើនឹង ១៥៤ ៦១១ ៨៩៤ ៩៨៩ដុល្លារអាមេរិក។ បើតាមក្រឹត្យនោះ នឹង​អនុញ្ញាតឱ្យ BOT ផ្តល់ប្រាក់កម្ចី ដល់ស្ថាប័ន ហិរញ្ញវត្ថុ ក្នុងអត្រា ០,០១ ភាគរយ ហើយស្ថាប័នទាំងនោះ អាចផ្តល់ប្រាក់កម្ចី ដល់សហ​គ្រាសធុនតូច និងមធ្យម ក្នុងអត្រាការប្រាក់ទាប មិនលើសពី ២ភាគរយ។ ក្រឹត្យនោះ ក៏ កំណត់​ប្រាក់កម្ចី សម្រាប់ការខ្ចីនីមួយៗ មិនលើសពី៥០០លានបាត(លុយថៃ) ឬស្មើនឹង ១៥ ៤៦១ ១៨៩ដុល្លារអារមេរិកនោះឡើយ។

នៅក្នុងក្រឹត្យគ្រាអាសន្នមួយទៀត ក៏បានផ្ដល់សិទ្ធិអំណាចដល់ធនាគារថៃ (BOT) អាច​ដាក់​បទបញ្ជាដល់គ្រឹះស្ថានហិរញ្ញ​វត្ថុទាំងអស់ ពន្យារពេលការទូទាត់ប្រាក់ដើម និងអត្រាការប្រាក់​សម្រាប់សហគ្រាសធុនតូច និងមធ្យម។ ផែនការដំបូង គឺពន្យារពេលការទូទាត់ទាំងនេះ ក្នុង​រយៈ​ពេល៦ខែ សម្រាប់​សហគ្រាសធុនតូច និងមធ្យម ដែលបានខ្ចីប្រាក់តិច ជាង១០០លាន​បាត(លុយថៃ) ឬស្មើនឹង ​៣ ០៩២ ២៣៧ដុល្លារអាមេរិក។

ក្រឹត្យបន្ទាន់របស់ BOT គឺជាផ្នែកមួយ នៃកញ្ចប់ជំនួយសេដ្ឋកិច្ចទី៣ របស់រដ្ឋាភិបាល​ដែល​មានតម្លៃ ១,៩ ពាន់ពាន់លានបាត ហើយត្រូវបានដាក់ឲ្យដំណើរការ កាលពីខែមេសា ឆ្នាំ២០២០៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9161725