Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តេីល្បែងសួរខ្មោចវាពិតជាមានខ្មោចមកលេងជាមួយយេីងពិតរឺយ៉ាងណា?

បេីសិនជាអ្នកទាំងអស់គ្នាសាកឆែកវីដេអូដែលទាក់ទងនឹងល្បែងខ្មោច Ouija board នៅលេី YouTube អ្នកប្រាកដធ្លាប់បានលឺឈ្មោះរបស់វិញ្ញាណបិសាចមួយដែលមានឈ្មោះថា ZoZo។

Zozo គឺជាវិញ្ញាណបិសាចមួយប្រភេទដែលចូលចិត្តបង្ហាញវត្តមានរបស់ខ្លួននៅពេលដែលមានអ្នកណាគេបានលេងល្បែងខ្មោចមួយនេះ។

នៅក្នុងអត្ថបទនេះ អេតមីននឹងនាំអ្នកទាំងអស់គ្នាមកសិក្សាថា តេីវិញ្ញាណបិសាចនេះមានដេីមកំណេីតមកពីណា។

Darren Evans បានសរសេររៀបរាប់អំពីបទពិសោធន៍ដ៏គួរអោយខ្លាចរបស់ខ្លួនគាត់ពីការលេងល្បែងខ្មោច Ouija board ហេីយក៏បានអន្ទោលហៅចំវិញ្ញាណបិសាចឈ្នោះ ZoZo នៅក្នុងឆ្នាំ ២០០៩។ ហេីយមិនមែនមានតែគាត់ម្នាក់តែប៉ុណ្ណោះទេ មានមនុស្សជាច្រើនទៀតដែលជួបរឿងប្រហែលៗគ្នានេះ។

លោក Evans បាននិយាយថា បិសាចនេះខូចណាស់ ព្រោះថានៅពេលដែលគាត់ព្យាយាមចង់ឈប់លេងជាមួយនឹងបិសាច ZoZo ដេីម្បីចង់ហៅវិញ្ញាណខ្មោចផ្សេងចូលមកលេងជំនួសវិញ តែវិញ្ញាណបិសាចនេះ នឹងបន្លំធ្វើជាកុហកគាត់ថា គេមិនមែនជាបិសាច ZoZo នោះទេ ព្យាយាមបោកប្រាស់អោយគាត់ព្រមជឿថា រូបគេគឺជាវិញ្ញាណខ្មោចផ្សេង ។

បេីតាមការសិក្សាបានឲ្យដឹងថា វិញ្ញាណបិសាច Zozo មានដេីមកំណើតតាំងពី ២០០ឆ្នាំមុនឯណោះ។

Darren Evans បានប្រាប់ទៀតថានៅពេលដែលគាត់បានអន្ទោលហៅវិញ្ញាណបិសាចជាលេីកដំបូង គាត់ក៏បានសាកសួរឈ្មោះបិសាចនោះ ហេីយវិញ្ញាណបិសាចនោះក៏នាំដៃរបស់គាត់យ៉ាងរហ័សទៅរកពាក្យ Zozozozozozozozozozozo ទៅវិញទៅមកមិនឈប់។

Zozo បានប្រាប់គាត់ថាគឺវាដល់ពេលហេីយដែលត្រូវនាំគ្រួសាររបស់គាត់ទៅរស់នៅលេីឋានសួគ៌។ នៅពេលដែលគាត់សួរថា តេីឋានសួគ៌នោះនៅឯណាវិញ? ហេីយបិសាចនោះក៏នាំដៃគាត់យឺតៗទៅប្រកបចេញពាក្យថា H-E-L-L ( ឋាននរក )។

នេះមិនមែនមានត្រឹមតែគាត់ម្នាក់តែប៉ុណ្ណោះទេ ព្រោះថានៅមុនពេលដែលគាត់សរសេរ blog បង្ហោះអំពីបទពិសោធន៍របស់គាត់ គាត់បានចូលទៅឆែករកមេីលពត៌មានផ្សេងៗដែលទាក់ទងនឹង ZoZo ហេីយគាត់ក៏បានឃើញមានមនុស្សបានសរសេរ Blog និយាយអំពីបទពិសោធន៍របស់ពួកគេនឹងវិញ្ញាណបិសាច Zozo។

អ្វីដែលគួរឲ្យខ្លាចនោះគឺមិនមែនមានតែមនុស្សក្នុងសម័យនេះទេដែលបានជួបប្រទះនឹងវិញ្ញាណបិសាច ZoZo នេះ ។ នៅក្នុងសៀវភៅមួយក្បាលរបស់លោក Collin de Plancy នៅក្នុងឆ្នាំ ១៨១៦ ដែលគាត់បានសរសេររៀបរាប់អំពីក្នេងស្រីម្នាក់ដែលត្រូវបានវិញ្ញាណរបស់បិសាចបីក្បាលបានចូលសណ្ឋិតនៅក្នុងខ្លួនរបស់នាង ដែលបិសាចទាំងនោះមានឈ្មោះថា Mimi, Capoulet នឹង Zozo។

នៅក្នុងសៀវភៅនោះបានសរសេររៀបរាប់ថា :

ក្មេងស្រីម្នាក់នោះចូលចិត្តបញ្ចេញកាយវិការខុសប្រក្រតីដូចជា ចូលដេីរតាមផ្លូវដោយប្រើជេីងហេីយនឹងដៃដូចជាសត្វពាហណ: នៅពេលខ្លះនាងដេីរត្រលប់ថយក្រោយ ហេីយនៅពេលខ្លះទៀតនាងប្រេីដៃដេីរជំនួសជេីង ។

មានមនុស្សបានសួរទៅនាងថា ហេតុអីបាននាងធ្វើបែបនេះ? នាងក៏ឆ្លើយតបទៅវិញថា នាងមិនបានធ្វើវាព្រោះតែនាងចង់នោះទេ តែដោយសារតែមានគេប្រាប់នាងឲ្យធ្វេីបែបនេះ ។ ដោយសារតែមិនអាចទ្រាំមេីលកាយវិការចម្លែកៗលែងបាន ពួកគេក៏បានហៅបូជាចារ្យឲ្យមកដេញវិញ្ញាណបិសាចចេញពីខ្លួននាង។ នៅពេលដែលវិញ្ញាណបិសាច ZoZo បានចេញពីខ្លួននាង គ្រប់កញ្ចក់បង្អួចនៅក្នុងផ្ទះត្រូវបានបែកខ្ចាត់ខ្ចាយអស់។

ហេីយនេះគឺវត្តមានរបស់ ZoZo ដែលត្រូវបានគេកត់ត្រាទុកជាលេីកដំបូង។

អ្នកអាចឆែករកមេីលវីដេអូនៅលេី YouTube បានដោយដាក់ ” ZoZo Ouija board encounter ” ។

បកប្រែដោយ ៖ poopenny

@សង្គមពណ៌ខ្មៅ

from: https://tnaot.com/km/m/detail/article/9161321